អនុវត្តន៍យ៉ាងត្រឹមត្រូវការធ្វើចត្តាឡីស័កនិងទប់ស្កាត់ការឆ្លងកូវីដ ១៩ តាមមណ្ឌលសុខភាពនានា

(VOVWORLD) - គណៈកម្មាធិការជាតិបានបញ្ជាក់ថា ហានិភ័យធំបំផុតនៃការឆ្លងកូវីដ ១៩ នៅតែកើតចេញពីអ្នកឆ្លងដែន។ 
អនុវត្តន៍យ៉ាងត្រឹមត្រូវការធ្វើចត្តាឡីស័កនិងទប់ស្កាត់ការឆ្លងកូវីដ ១៩ តាមមណ្ឌលសុខភាពនានា  - ảnh 1 អនុវត្តន៍យ៉ាងត្រឹមត្រូវការធ្វើចត្តាឡីស័កនិងទប់ស្កាត់ការឆ្លងកូវីដ ១៩ តាមមណ្ឌលសុខភាពនានា 

យ៉ាងណាមិញ  អាជ្ញាធរមូលដ្ឋានគួរ តែទទួលខុសត្រូវ ក្នុងការតាមដានសុខភាពសម្រាប់ករណីឆ្លងដែនរយៈពេល ១៤ ថ្ងៃ ស្របតាមបទប្បញ្ញត្តិនិងរក្សា ការនៅដាច់ដោយឡែកតាមកន្លែងប្រមូលផ្តុំរយៈពេល ១៤ ថ្ងៃ។

យោងតាមរដ្ឋមន្រ្តី ក្រសួងសុខាភិ បាលស្តីទី លោក Nguyen Thanh Long ថា  ក្នុងរយៈពេលមួយខែកន្លងមកនេះ ប្រទេសវៀតណាមមិនមានករណីឆ្លងថ្មីកូវីដ ១៩ នៅក្នុង សហគមន៍ទេ ប៉ុន្តែនៅតែមានករណីឆ្លងដែនវិជ្ជមានហើយសុទ្ធតែជាជនជាតិវៀតណាមដែលវិលត្រឡប់មកមាតុភូមិវិញ។ លោករដ្ឋមន្ត្រី Nguyen Thanh Long បានលើកច្បាស់ថា៖ “អស់រយៈពេល ៣០ ថ្ងៃកន្លងមក វៀតណាមមិនមានករណីឆ្លងកូវីដ ១៩ នៅក្នុងសហគមន៍ទេ។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យនៃការឆ្លងកូវដី ១៩ លើទូទាំងប្រទេសគឺនៅតែមានជាអចិន្ត្រៃយ៍ ពីព្រោះវាអាចឆ្លងរាលដាលបានដោយសារតែករណីចឆ្លងដែនខុសច្បាប់ ហើយតំបន់នានាគួរតែយកចិត្តទុកដាក់ជាពិសេសផងដែរ។ សូម្បីតែករណីឆ្លងដែនស្របច្បាប់ក៏អាចនាំមេរោគចូលក្នុងសហគមន៍ផងដែរ។ ពោលគឺ ហានិភ័យគឺមានជាអចិន្ត្រៃយ៍ ពីព្រោះមុនពេលនោះធាតុបង្កជំងឺស្ថិតនៅក្នុងសហគមន៍ទៀតសោត។ យ៉ាងណាមិញ គ្រោះថ្នាក់ផ្ទុះជំងឺឡើងវិញ ក៏អាចកើតមានឡើងនៅក្នុងតំបន់ណាមួយដែរ”។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានលើកឡើងនូវវិធានការរបស់វៀតណាមដែលត្រូវបានពិភព លោកវាយតម្លៃខ្ពស់។ នោះគឺការពាក់រម៉ាស់ - ជាវិធានការបង្ការសាមញ្ញបំផុត ប៉ុន្តែមានប្រសិទ្ធភាពបំផុត។ ក្រៅពីនោះ ត្រូវរកឃើញជំងឺយ៉ាងឆាប់រហ័ស តាមដានស្លាកស្នាម ដាក់នៅដាច់ដោយឡែកភ្លាម ដើម្បីកុំអោយជំងឺរាតត្បាតរីករាលដាលនិងវិធានការរក្សាគម្លាតសង្គមគឺជាដំណោះស្រាយ ដើម្បីបញ្ឈប់ការរាល ដាលប្រដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ