អនុសាសន៍របស់ EU ត្រូវជាមួយនឹងគោលគំនិតរបស់វៀតណាមអំពីការកសាងរបរនេសាទឲ្យអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

(VOVWORLD) - ក្រោយរយៈពេល១ឆ្នាំ ចាប់តាំងពីគណកម្មាធិការអឺរ៉ុប (EC) ដាក់ចេញការព្រមាន (កាតលឿង) សម្រាប់វៀតណាម ចំពោះសកម្មភាពនេសាទខុសច្បាប់ គ្មានការរាយការណ៍និងមិនបានគ្រប់គ្រង (IUU)នោះ វៀត ណាមក៏បានខិតខំប្រឹងប្រែង ដើម្បីកសាងនិងអភិវឌ្ឍន៍ របរនេសាទប្រកបដោយនិរន្តរភាព។

 នៅក្នុងសាលប្រជុំនៃកិច្ចប្រជុំលើកទី៦ រដ្ឋសភាវៀតណាម នីតិកាលទី១៤ នាថ្ងៃទី៣១ ខែតុលា លោក Nguyen Xuan Cuong រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀត ណាម បានអះអាងថា៖ វៀតណាមមានគោលបំណងថា នាពេលខាងមុខ EU នឹងដកចេញសេចក្តីព្រមាន ចំពោះសកម្មភាពរបរនេសាទរបស់វៀតណាម។ លោក Nguyen Xuan Cuong បានលើកឡើងថា៖ “រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីបានផ្សព្វផ្សាយនូវសកម្មភាពដើម្បីលុបចោលកាតលឿងនេះ។ តាមនោះ ខេត្តឆ្នេរសមុទ្រទាំង២៨ រួមទាំងក្រសួង ស្ថាប័ន សហគ្រាស និងអ្នកនេសាទទាំងអស់ត្រូវមានភារកិច្ចចូលរួមដែរ។ ជាក់ស្តែងគឺ ប្រធានគណៈកម្មាធិការប្រជាជននៃខេត្តទាំង២៨មានភារកិច្ច មិនទុកឲ្យអ្នកនេសាទរំលោភច្បាប់ នៅក្រៅតំបន់សមុទ្រវៀតណាម។ គោរពតាមការកំណត់របស់ EU គឺយើងក៏បាលើកកម្ពស់មូលដ្ឋានសំភារៈតាមកំពង់ផែរនានាផងដែរ”។

បច្ចុប្បន្ននេះ គណប្រតិភូរបស់ EU រួមមានសមាជិកចំនួន៧នាក់ កំពុងធ្វើការពិនិត្យសកម្មភាពនេសាទនៅវៀតណាម។ តាមរយៈការត្រួតពិនិត្យជាក់ស្តែង ក្រុមបេសកម្ម EU បានវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់វៀតណាម ព្រមទាំងអះ អាងថា រាល់អនុសាសន៍របស់ EU ជាភារកិច្ចរួមរបស់ភាគីទាំងពីរ សំដៅឆ្ពោះទៅគោល ដៅអភិវឌ្ឍរបរនេសាទប្រកបដោយនិរន្តរភាពនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ