អបអរសាទរខួបលើកទី ១០០ នៃអង្គការ ILO និងសតិអារម្មណ៍លោកប្រធាន ហូជីមិញអំពីពលកម្មនិងសុខុមាលភាពសង្គម

(VOVWORLD) - ពិធីរំលឹកខួបលើកទី ១០០ នៃអង្គការ ILO  បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៧ ខែសីហានៅទីក្រុងហាណូយ ដោយមានការចូលរួមររបស់ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក  Vu Duc Dam និងអគ្គនាយិការងនៃអង្គការពលកម្មអន្តរជាតិលោកស្រី Deborah Greenfield រួមទាំងតំណាងទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ ស្ថានទូត និងថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នជាច្រើនរបស់វៀតណាមផងដែរ។
អបអរសាទរខួបលើកទី ១០០ នៃអង្គការ ILO  និងសតិអារម្មណ៍លោកប្រធាន     ហូជីមិញអំពីពលកម្មនិងសុខុមាលភាពសង្គម - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក  Vu Duc Dam អញ្ជើញថ្លែងនៅក្នុងពិធី (រូបថត៖Vov.vn) 

កាលពី ១០០ ឆ្នាំមុន នាឆ្នាំ ១៩១៩ អង្គការពលកម្មអន្តរជាតិ (ILO) ត្រូវបានបង្កើតឡើងជាផ្លូវការក្នុងគោលបំណងដ៏ខ្ពង់ខ្ពស់គឺដើម្បីសុខសន្តិភាពប្រកប ដោយចីរភាពដោយផ្អែកលើមូលដ្ឋាននៃសមភាពសង្គម។ គោលការណ៍ជាមូលដ្ឋានរបស់ ILO មានចំណុចជាច្រើនប្រហាក់ប្រហែលជាមួយសតិអារម្មណ៍លោកប្រធានហូជីមិញ ដែលជាអគ្គមគ្គុទេសរបស់ប្រជាជនវៀតណាម។ នេះសុទ្ធសឹងតែឆ្ពោះទៅរកការ អភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់ពលករ ធ្វើឱ្យប្រសើរឡើងនូវល័ក្ខខ័ណ្ឌការងារដោយឥតឈប់ឈរ ព្រមទាំងមានគោលនយោបាយសុខុមាលភាពសង្គមសមសមស្របសម្រាប់និយោជិកជាដើម។

លោកស្រី Deborah Greenfiel អគ្គនាយិការងនៃអង្គការ ILO បានវាយតម្លៃថា៖

« ជោគជ័យរបស់វៀតណាមមិនត្រឹមតែបានឆ្លងផុតពីវិសាលភាពនៃឧស្សាហូបនីយកម្មនិងកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងរីកសាយភាយទៅក្នុងគោលនយោបាយការងារនិងសង្គមផងដែរ។ គំនិតផ្តួចផ្តើមដ៏លេចធ្លោរួមមានការពង្រីក វិសាលភាពនៃកិច្ចជួយឧបត្ថម្ភគាំទ្រសង្គម ការធ្វើទំនើបកម្មនូវគោលនយោបាយប្រាក់ខែ ការកែលំអសកម្មភាពប្រមូលទិន្នន័យទីផ្សារការងារ និងកិច្ចខិតខំប្រឹងប្រែងដោយឥតឈប់ឈរ សំដៅធ្វើទំនើបកម្មច្បាប់ការងាររបស់វៀតណាម។ ប្រទេសវៀតណាមក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះស្តង់ដារពលកម្មអន្តរជាតិក្នុងបរិបទធ្វើសមាហរណកម្មសេដ្ឋកិច្ចសកលលោកផងដែរ។

នៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានសង្កត់ធ្ងន់ថា សមភាពសង្គម ការធានានិរន្តរភាពដោយឈរលើមូលដ្ឋាននៃការគោរពនិងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់និយោជកនិងនិយោជិក គឺជាតម្លៃស្នូលដែល ILO តែងតែមានឆ្ពោះទៅសម្រេចឲ្យបានផងដែរ។ លោក Vu Duc Dam បានមានប្រសាសន៍ថា៖

«ខ្ញុំសូមអះអាងថាវៀតណាមជានិច្ចកាលជាសមាជិកដ៏សកម្មនិងមានទនួលខុសត្រូវជាមួយអង្គការពលកម្មអន្តរជាតិ ដើម្បីបន្តដំណើរឆ្ពោះទៅរកសមភាពសង្គមការងារសក្តិសមនិងនិរន្តរភាព ដើម្បីនាំមកនូវសុភមង្គលដល់មនុស្សគ្រប់រូប ព្រមទាំងខិតខំប្រឹងប្រែងអនុវត្តនូវឧត្តមគតិរបស់ស្ថាបនិកនៃអង្គការពលកម្មអន្តរជាតិនិងលោកប្រធានហូជីមិញផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ