អភិរក្សនិងលើកកម្ពស់តម្លៃនៃលំហវប្បធម៌គងឃ្មោះ Tay Nguyen

(VOVWORLD) - សិក្ខាសាលាស្តីពីការវាយតម្លៃលើស្ថានភាពនៃការគ្រប់គ្រង ការការពារនិងការលើកកម្ពស់តម្លៃនៃលំហវប្បធម៌គងឃ្មោះ Tay Nguyen ដោយនាយកដ្ឋានបេតិកភណ្ឌវប្បធម៌ក្រសួងវប្បធម៌កីឡានិងទេសចរណ៍រៀបចំឡើងកាលពីថ្ងៃទី ១២ ខែមេសានៅទីក្រុង Kon Tum ខេត្ត Kon Tum

អស់រយៈពេលជិត ១៦ ឆ្នាំបន្ទាប់ពីលំហវប្បធម៌គងឃ្មោះ Tay Nguyen ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌផ្ទាល់មាត់និងបេតិកភ័ណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិមក ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ រួមជាមួយអាជ្ញាធរទទួលបន្ទុកវវប្បធម៌នៃខេត្ត Tay Nguyen ចំនួន ៥ បានអនុវត្តន៍នូវកម្មវិធីនិងគម្រោងជាច្រើន ដើម្បីអភិរក្សនិងលើកកម្ពស់តម្លៃបេតិកភណ្ឌ។

នៅក្នុងសិក្ខាសាលានេះ ប្រតិភូបានវាយតម្លៃអំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រង ការការពារនិងការលើកកម្ពស់តម្លៃនៃលំហវប្បធម៌គងឃ្មោះ Tay Nguyen  និងដាក់ចេញវិធានការមួយចំនួន ដើម្បីរួមចំណែកការពារនិងលើកកម្ពស់តម្លៃនៃបេតិកភណ្ឌវប្បធម៌គងឃ្មោះ Tay Nguyen៕

ប្រតិកម្មទៅវិញ

ផ្សេងៗ