អភិវឌ្ឍន៍ចលនាប្រឡងប្រណាំងក្នុងមជ្ឈដ្ឋានកម្មការិនីទាំងក្នុងនិងក្រៅក្របខ័ណ្ឌរដ្ឋ

(VOVworld)-នាថ្ងៃទី២៦តុលានៅទីក្រុងហាណូយ សហព័ន្ធពលកម្មវៀតណាមបាន
​រៀបចំសិក្ខាសាលាក្រោមប្រធានបទ “អភិវឌ្ឍន៍ចលនាប្រឡងប្រណាំងក្នុងមជ្ឈដ្ឋាន
កម្មការិនីទាំងក្នុងនិងក្រៅក្របខ័ណ្ឌរដ្ឋ”។ថ្លែងមតិនៅសិក្ខាសាលានេះ អនុប្រធាន
សហព័ន្ធពលកម្មវៀតណាម លោកស្រី Nguyen Thi Thu Hong បានឲ្យដឹងថា ចលនាប្រ
 ឡងប្រណាំង “ពូកែការងាររដ្ឋ ប៉ិនប្រសបការងារផ្ទះ” នៅបានបំផុសជាបន្តបន្ទាប់
ដែលបានកម្មការិនីទូទាំងប្រទេសជួយជ្រោមជ្រែងផងដែរ។ លោកស្រី Nguyen Thi
Thu Hong បានអះអាងថា ចលនាដោយសហជីពនានាបំផុសនោះនឹងបន្តឆ្ពោះសកម្ម
ភាពនៅតាមមូលដ្ឋាន ជាពិសេសផ្នែកក្រៅក្របខ័ណ្ឌរដ្ឋ លើកទឹកចិត្តពលករជំនះពុះ
ពារ នូវការលំបាកនិងរួមដំណើរជាមួយអង្គភាពអាជីវកម្ម។

        នៅក្នុងសិក្ខាសាលា តំណាងមកពីសម្ព័ន្ធពលកម្មខេត្ត ក្រុងនានា រួមទាំងសហ
ជីពនៃមណ្ឌលឧស្សាហកម្មមួយចំនួននិងតំណាងកម្មការិនីក្រៅក្របខ័ណ្ឌរដ្ឋ បាន
ដាក់ចេញដំណោះស្រាយជាច្រើន សំដៅជម្រុញចលនាប្រឡងប្រណាំង “ពូកែការងារ
 រដ្ឋ ប៉ិនប្រសបកិច្ចការផ្ទះឲ្យទៅដល់កម្មការិនីក្រៅក្របខ័ណ្ឌរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ