អភិវឌ្ឍន៍ប្រភពធនធានជលផលសមស្របនិងនិរន្តរភាព

(VOVworld)-ជលផលមិនមែនជាប្រភពធនធានមិនចេះអស់ទេ តាមនោះត្រូវការ
ពារនិងមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ដោយនិរន្តរភាព។ នេះជាមតិរបស់សមាជិកភាពនៃ
 គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមក្នុងពេលពិភាក្សាលើគម្រោងច្បាប់
ជលផល (ធ្វើ វិសោធនកម្ម) នៅក្នុងសម័យប្រជុំនាព្រឹកថ្ងៃទី២១មិនា។ អង្គប្រជុំបាន
យល់ស្របជា សារវ័ន្តចំពោះសេចក្តីព្រាងច្បាប់កំណត់រាល់គោលនយោបាយជាក់
ស្តែងស្តីពីវិនិ យោគ ជួយឧបត្ថម្ភចំណាយនិងគោលនយោបាយលើកទឹកចិត្តឲ្យសកម្ម
ភាពជល ផលអភិវឌ្ឍន៍។

អភិវឌ្ឍន៍ប្រភពធនធានជលផលសមស្របនិងនិរន្តរភាព - ảnh 1
ជលផលមិនមែនជាប្រភពធនធានមិនចេះអស់ទេ តាមនោះត្រូវការ ពារនិងមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ដោយនិរន្តរភាព


        តាមរយៈការពិភាក្សានោះ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះការរៀបចំយ៉ាង
លំអិតរបស់គណៈកម្មការចងក្រងពង្រាងច្បាប់ ដែលបានឆ្លុះបញ្ជាំងនូវទស្សនៈ

គោលនយោបាយអភិវឌ្ឍន៍របស់បក្សនិងរដ្ឋក្នុងការអភិវឌ្ឍន៍ផ្នែក ជលផល។ មតិមួយ
ចំនួនបានចាត់ទុកថា ការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ ចិញ្ចឹមនិងនេសាទជល
ផ្សាភ្ជាប់ជាមួយកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រ និងសន្តិសុខការពារជាតិគឺសំ
ខាន់ណាស់។ ទន្ទឹមជាមួយគ្នានោះ គប្បីផ្តោតការយក ចិត្តទុកដាក់ពិសេសដោយដាក់
ចេញគោលនយោបាយ អភិវឌ្ឍន៍វិទ្យាសាស្ត្រនិង បច្ចេកវិទ្យាក្នុងខ្សែសង្វាក់សកម្ម
ភាពជលផល។ គោលដៅរបស់គោលនយោបាយ ទាំងអស់នេះ គឺសំដៅអភិវឌ្ឍន៍របរ
នេសាទតាមទិសទំនើបនិងនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ