អាមេរិក និងជប៉ុន ពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសជប៉ុន នាថ្ងៃទី ២៣ ឧសភា ប្រធានាធិបតីអាមេរិក លោក Joe Biden បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio នៅទីក្រុងតូក្យូ។

អាមេរិក និងជប៉ុន ពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio (ប្រភព៖ Reuters)

នៅក្នុងកិច្ចពិភាក្សានេះ ប្រធានា ធិបតីអាមេរិកលោក Joe Biden បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តការពារប្រទេសជប៉ុន ហើយបានប្រកាសថា សម្ព័ន្ធភាពជប៉ុន-អាមេរិកថាជា "មូលដ្ឋានគ្រឹះ" នៃសន្តិភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោកនាយករដ្ឋមន្ត្រី Kishida Fumio បានបង្ហាញបំណងចង់ឱ្យជប៉ុន និងអាមេរិកនាំមុខគេក្នុងពិភពលោក ក្នុងការធានាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហដោយផ្អែកលើនីតិរដ្ឋ។

ក្រៅពីបញ្ហាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខទ្វេភាគី មេដឹកនាំទាំងពីរក៏បានលើកឡើងពីបញ្ហាអន្តរជាតិដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក រួមទាំការសម្របសម្រួលដើម្បីសម្រេចបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ; ទស្សនៈស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុ ការរំសាយអាវុធនុយ ក្លេអ៊ែរ ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន បញ្ហាមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានធ្វើសន្និសីទសារព័ត៌មានរួមគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ