អាមេរិក និងអ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនជាស្រេចឈានចូលកិច្ចព្រមព្រៀងឡើយ

(VOVWORLD) -តាមរយៈបណ្ដាញសង្គម Twitter លោក Donald Trump បានអះអាងថា៖ "អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនជាស្រេចឡើយ ហើយយើងខ្ញុំក៏អញ្ចឹងដែរ" ។
អាមេរិក និងអ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនជាស្រេចឈានចូលកិច្ចព្រមព្រៀងឡើយ - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ vnanet.vn)

នាថ្ងៃទី ១៣ ខែមិថុនា ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា៖ លោកវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នៅអ៊ីរ៉ង់នាពេលថ្មីៗនេះ ដើម្បីជួបជាមួយថ្នាក់ដឹកនាំទីក្រុងតេអេរ៉ង់ ប៉ុន្តែលោកជឿជាក់ថា នៅពេលនេះលោកមិនទាន់ត្រិះរិះអំពីការដែលអាមេរិក និងអ៊ីរ៉ង់ទទួលបានកិច្ចព្រមព្រៀងមួយឡើយ។ តាមរយៈបណ្ដាញសង្គម Twitter លោក Donald Trump បានអះអាងថា៖ "អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនជាស្រេចឡើយ ហើយយើងខ្ញុំក៏អញ្ចឹងដែរ" ។

លោក Donald Trump បាមថ្លែងដូច្នេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីចប៉ុន លោក Shinzo Abe បានជួបពិភាក្សាការងារជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់ លោក  Ali Khamenei នាថ្ងៃដដែល។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានដកស្រង់សម្តីលោក Khamenei ថា នាបច្ចុប្បន្នក៏ដូចជានាអនាគតកាល លោកគ្មាន ការឆ្លើយតបណាមួយចំពោះលោកប្រធានាធិបតីអាមេរិក Donald Trump ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ