អាមេរិកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើកម្មវិធីមីស៊ីល “កែច្នៃ​” របស់កូរ៉េខាងជើង

(VOVWORLD) - នៅថ្ងៃទី១៨ ខែមករា អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានឲ្យដឹងថា សហរដ្ឋអាមេរិកបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការឃ្លាំមើលកម្មវិធីមីស៊ីល "កែច្នៃ" ដែលកូរ៉េខាងជើងកំពុងប្រដេញតាម។
អាមេរិកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើកម្មវិធីមីស៊ីល “កែច្នៃ​” របស់កូរ៉េខាងជើង - ảnh 1អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby។ (រូបថត៖AFP/TTXVN)

ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មាន លោក Kirby បានលើកច្បាស់ថា សហរដ្ឋអាមេរិកនៅតែកំពុងវាយតម្លៃពីលក្ខណៈនៃការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ ដើម្បីស្វែងយល់ពីសមត្ថភាពជាក់ស្តែងនៃប្រភេទមីស៊ីលទាំងនេះ។

ក្នុងពេលជាមួយគ្នានេះ ប្រភពព័ត៌មានមួយនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) នៅថ្ងៃទី ១៩ ខែមករា បានឲ្យដឹងថា គណៈប្រតិភូនៃបណ្តាប្រទេសលោកខាងលិច បានស្នើឱ្យកោះហៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី ១០ ខែមករាខាងមុខនេះ ដោយទាក់ទងនឹងព័ត៌មានពីការបាញ់បង្ហោះមីស៊ីលនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង។ ប្រភពព័ត៌មាននេះ បានឲ្យដឹងថែមទៀតថា ការពិគ្រោះយោបល់សម្ងាត់នឹងបានប្រព្រឹត្តិទៅតាមសំណើរបស់អាមេរិក អង់គ្លេស បារាំង អាល់បានី និងអៀរឡង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ