អាមេរិកកំពុងស្រាវជ្រាវការលុបចោលបទហាមឃាត់លក់ដូរអាវុធចំពោះវៀតណាម

អាមេរិកកំពុងស្រាវជ្រាវការលុបចោលបទហាមឃាត់លក់ដូរអាវុធចំពោះវៀតណាម - ảnh 1
ព្រឹទ្ធសមាជិកអាមេរិកលោក Bob Corker (រូបថតៈ vietnam+)


(VOV)_នាថ្ងៃទី៤ សីហា នៅរដ្ឋធានីហាណូយ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស
វៀតណាមឧត្តមសេនីយ៍ឯក Truong Quang Khanh បានទទួល​ជួបសន្ទនាជាមួយ
ព្រឹទ្ធសមាជិកអាមេរិក លោក Bob Corker មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិការកិច្ចការ
បរទេសអាមេរិក ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅវៀតណាម។ នៅក្នុងជំនួប
នេះ អនុរដ្ឋមន្ត្រី Truong Quang Khanh បាន​អះអាងថា៖ ក្នុងបរិយាកាសសន្តិភាព
 រដ្ឋ កងទ័ពប្រជាជនវៀតណាម​ជានិច្ចកាលមានការយកចិត្តទុកដាក់ដល់ការ
អភិវឌ្ឍន៍ទំនាក់ទំនងការពារប្រទេសជាមួយ​ប្រទេសនានាដែលក្នុងនោះមានអា
មេរិកផង។ ទាក់ទិនដល់បញ្ហាសមុទ្រខាង​កើត លោកអនុរដ្ឋមន្ត្រីបានអះអាងនូវ
ការផ្តួចផ្តើមគំនិតមុនក៏ដូចជាក្រោយរបស់វៀតណាម នោះគឺដោះស្រាយជំលោះ
ដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ។រីឯខ្លួនវិញ  ព្រឹទ្ធសមាជិក​ BobCorker បាន
អោយដឹងថា៖អាមេរិកកំពុង​ស្រាវ​ជ្រាវ ​និងឈានទៅដល់ការលុបចោលបទហាម
ឃាត់លក់អាវុធសំរាប់​វៀតណាម។ តាមលោក Bob Corker ថា៖ ការជំរុញទំនាក់
ទំនងរវាង​វៀតណាមនិងអាមេរិក លើច្រើនវិស័យនឹងរួមចំណែកជំរុញស្ថិរភាព
 សន្តិភាពនៅក្នុងតំបន់និងលើទូទាំងពិភពលោក។         
          នៅទីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើ
ច្រើនវិស័យ ដើម្បីរួមចំណែកពង្រឹងសន្តិភាព​នៅក្នុងតំបន់អាស៊ី ​ប៉ាស៊ីហ្វីកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ