អាមេរិកគំរាមកំហែងធ្វើសង្គ្រាមត្រជាក់លើគ្រប់វិស័យជាមួយចិន

(VOVWORLD) -នាថ្ងៃទី ១៤ ខែវិច្ឆិកា អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានព្រមានថា ចិននឹងត្រូវប្រឈមមុខនឹងសង្គ្រាមត្រជាក់លើគ្រប់វិស័យជាមួយអាមេរិក ក៏ដូជាដៃគូរបស់អាមេរិក ប្រសិនបើប្រទេសនេះមិនផ្លាស់ប្ដូរការប្រតិបត្តិរបស់ខ្លួន។ 
អាមេរិកគំរាមកំហែងធ្វើសង្គ្រាមត្រជាក់លើគ្រប់វិស័យជាមួយចិន - ảnh 1អនុប្រធានាធិបតីអាមេរិកលោក Mike Pence  (AFP/TTXVN) 

លោក Mike Pence បានថ្លែងដូច្នេះ មុនពេលជំនូបរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានរដ្ឋចិន លោក Xi Jinping នៅខាងក្រៅ កិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ដែលទើបលេចចេញជួរមុខនៅលើពិភពលោក (G20) នៅប្រទេសអាហ្សង់ទីននាថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ។

អនុប្រធានាធិបតីអាមេរិកលោក Mike Pence ក៏បានសន្យាថា នឹងបង្កើនសម្ពាធសេដ្ឋកិច្ច ការទូត ក៏ដូចជានយោបាយចំពោះចិន ប្រសិនបើប៉េកាំងមិនធ្វើសម្បទានយ៉ាងជាក់ស្ដែង និងគួរឲ្យកត់សម្គាល់ សំដៅដោះស្រាយឱភាពខាងពាណិជ្ជកម្មទ្វេភាគីនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ