អាមេរិកជម្រុញកិច្ចសហប្រតិបត្តិការយោធាជាមួយទ្វីបអាស៊ី

អាមេរិកជម្រុញកិច្ចសហប្រតិបត្តិការយោធាជាមួយទ្វីបអាស៊ី - ảnh 1
រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Chuck Hagel (រូបថតៈ THX/TTXVN)


(VOVworld)-សំដៅអះអាងពីការព្រមព្រៀងរបស់វ៉ាស៊ីងតោនចំពោះគោលនយោ បាយតុល្យភាពឡើងវិញនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នាពាក់កណ្តាលខែមេសាខាង
មុខ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Chuck Hagel នឹងមានការជួបប្រាស្រ័យ ជាមួយបណ្តាមជ្ឈដ្ឋានមន្រ្តីយោធានៅប្រទេសអាស៊ីមួយចំនួន។

        តាមសេចក្តីជូនដំណឹងនាថ្ងៃទី២៧មិនារបស់វិមានបញ្ចកោនឲ្យដឹងថា ចាប់ ពីថ្ងៃទី១ដល់ថ្ងៃទី៣មេសា លោក Hagel នឹងចូលរួមសន្និសីទរដ្ឋមន្រ្តីការពារជាតិ នៃបណ្តាប្រទេសជាសមាជិកសមាគមបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)
នៅរដ្ឋ Hawaii អាមេរិក។ ក្រៅពីបញ្ហាសហប្រតិបត្តិការខាងសន្តិសុខ សន្និសីទនឹង
បានប្រមូលផ្តុំពិភាក្សាអំពីវិធានការបន្ធូស្រាលផលវិបាកដោយគ្រោះ ធម្មជាតិ ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការរវាងបណ្តាស្ថាប័នយោធានិងស៊ីវិល។នេះ
ជាលើកដំបូង​ ដែលបណ្តាប្រទេសអាស៊ាន បានរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តី
ការពារជាតិលើទឹកដីអាមេរិក។ បន្ទាប់ពីសន្និសីទ លោក Hagel នឹងមាន ដំណើរ
ទស្សនកិច្ចទៅកាន់ជប៉ុន ចិននិងម៉ុងហ្គោលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ