អាមេរិកដាក់ចេញលក្ខខណ្ឌចរចារជាមួយកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី៣ សីហា ក្រសួងការបរទេសអាមេរិកឲ្យដឹងថា ប្រទេស នេះនឹងមិនចូលរួមកិច្ចចរចារជាមួយស.ប.បកូរ៉េ ប្រសិនបើព្យុងយ៉ាងមិនបង្ហាញ ឲ្យឃើញការដែលប្រទេសនេះត្រៀមខ្លួនជាស្រេច លុបចោលកម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួចនោះឡើយ។
អាមេរិកដាក់ចេញលក្ខខណ្ឌចរចារជាមួយកូរ៉េខាងជើង - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un (រូបថត៖ Kyodo/TTXVN)

(VOVworld) - នាថ្ងៃទី៣ សីហា ក្រសួងការបរទេសអាមេរិកឲ្យដឹងថា ប្រទេស នេះនឹងមិនចូលរួមកិច្ចចរចារជាមួយស.ប.បកូរ៉េ ប្រសិនបើព្យុងយ៉ាងមិនបង្ហាញ ឲ្យឃើញការដែលប្រទេសនេះត្រៀមខ្លួនជាស្រេចលុបចោលកម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួចនោះឡើយ។ ថ្លែងមតិនៅសន្និសីទកាសែត អ្នកនាំពាក្យក្រសួងការ បរទេសអាមេរិកលោកស្រី Heather Nauert ប្រកាសថា កូរ៉េខាងជើងចាំបាច់ត្រូវ មានសកម្មភាពដែលបង្ហាញឲ្យអាមេរិកនិងពិភពលោកឃើញនូវការខំប្រឹងប្រែង ដ៏ហ្មត់ចត់របស់ប្រទេសនេះអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ។

        ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត កូរ៉េខាងជើងនាថ្ងៃទី៣ សីហាបានថ្កោត ទោសបទដាក់ទណ្ឌកម្មថ្មីដែលអាមេរិកទើបនឹងបានចេញផ្សាយសំដៅប្រឆាំង ព្យុងយ៉ាង ដោយចាត់ទុកនេះជាវិធានការហួសពីកំរិតនិងខុសច្បាប់។ ទីភ្នាក់ងារ សារព័ត៌មាន KCNA របស់កូរ៉េខាងជើងបានដកស្រង់សម្ដីរបស់អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិកថា បម្រែបម្រួលនេះសរឲ្យឃើញថា អាមេរិកកំពុង ភ័យខ្លាចចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ