អាមេរិកដាស់តឿន OPEC+ បង្កើនបរិមាណផលប្រេងដើម្បីជួយទ្រទ្រង់សន្ទុះស្ដារសេដ្ឋកិច្ច

(VOVWORLD) - ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានលោក Jake Sullivan ចាត់ទុកថា បរិមាណ ផលប្រេងរបស់អ្នកផលិតប្រេងស្នូលៗលើពិភពលោក គឺមិនគ្រប់គ្រាន់នាបច្ចុប្បន្ន ឡើយ នៅពេលដែលប្រទេសនានាកំពុងចាប់ផ្ដើមស្ដារឡើងវិញក្រោយពីជម្ងឺកូវីដ ១៩។ 
នាថ្ងៃទី១១ ខែសីហា មជ្ឈដ្ឋានមន្ត្រីអាមេរិកបានដាស់តឿនអង្គការបណ្ដា ប្រទេសនាំចេញប្រេងរ៉ែ (OPEC) រួមជាមួយដៃគូនានា ដែលបានហៅថា OPEC+ គួរតែបង្កើនបរិមាណផលប្រេងរ៉ែ សំដៅឆ្លើយតបនឹងការកើនឡើងនៃតម្លៃប្រេង ដែល កំពុងគំរាមកំហែងដល់ការស្ដារសេដ្ឋកិច្ចសកល។
ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានលោក Jake Sullivan ចាត់ទុកថា បរិមាណ ផលប្រេងរបស់អ្នកផលិតប្រេងស្នូលៗលើពិភពលោក គឺមិនគ្រប់គ្រាន់នាបច្ចុប្បន្ន ឡើយ នៅពេលដែលប្រទេសនានាកំពុងចាប់ផ្ដើមស្ដារឡើងវិញក្រោយពីជម្ងឺកូវីដ ១៩។ លោកព្រមានថា ប្រសិនបើមិនត្រូវបានគ្រប់គ្រងនៅទីផ្សារដោយមានលក្ខណៈ ប្រកួតប្រជែងខ្ពស់នោះទេ គឺការកើនឡើងនៃតម្លៃប្រេងនឹងមានហានិភ័យគំរាមកំហែង ដល់ការស្ដារសេដ្ឋកិច្ចជាសកល។ ដូច្នេះ មន្ត្រីអាមេរិករូបនេះបានអះអាងថា OPEC+ ត្រូវតែធ្វើសកម្មភាពយ៉ាងខ្លាំងក្លាថែមទៀតដើម្បីជួយទ្រទ្រង់ដល់ដំណើរការស្ដារសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ