អាមេរិកត្រៀមខ្លួនធ្វើកិច្ចសន្ទនាជាមួយអ៊ីរ៉ង់លើបញ្ហាអាវុធនុយក្លេអ៊ែរ

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ៦ ខែមិថុនាបានមានប្រសាសន៍ថា លោកត្រៀមខ្លួនជាស្រេចធ្វើកិច្ចសន្ទនាជាមួយអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះមានបំណងចង់ចរចា ហើយលោកក៏បានវាយតម្លៃប្រទេសសាធារ  ណរដ្ឋអ៊ីស្លាមនេះ បានចុះខ្សោយខ្លាំង បន្ទាប់ពីអាមេរិកបានរឹតបន្តឹងដោយដាក់ទណ្ឌកម្មប្រលើទីក្រុងតេហេរ៉ង់។
អាមេរិកត្រៀមខ្លួនធ្វើកិច្ចសន្ទនាជាមួយអ៊ីរ៉ង់លើបញ្ហាអាវុធនុយក្លេអ៊ែរ - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump

សេចក្តីប្រកាសនេះត្រូវបានលើកឡើងដោយលោក Trump បន្ទាប់ពីជំនួបពិភាក្សាជាមួយសមភាគីបារាំង លោក Emmanuel Macron នៅពេលលោកចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៧៥ នៃទិវា D-Day របស់សម្ព័ន្ធមិត្តនៅភាគខាងជើងប្រទេសបារាំងនៅក្នុងសង្គ្រាមលោកលើកទី ២។ ទោះបីជាយ៉ាងណាក៏ដោយ លោក Trump បានសង្កត់ធ្ងន់ថា អាមេរិកនិងអ៊ីរ៉ង់នឹងធ្វើកិច្ចសន្ទនាជាមួយគ្នា បើសិនជាអ៊ីរ៉ង់មិនធ្វើជាម្ចាស់កម្មសិទ្ធលើអាវុធនុយក្លេអ៊ែរជាបន្តទៀត។ យោងតាមលោក Trump បានឲ្យដឹងថា ទោះបីអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលធ្វើឲ្យមេដឹកនាំសហភាពអឺរ៉ុបទាំងឡាយមិនពេញចិត្តក៏ដោយ ប៉ុន្តែអាមេរិកនិងបារាំងមិនមានភាពខុសប្លែកគ្នាអំពីរបៀបដោះស្រាយបញ្ហាសំណុំរឿងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់នោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ