អាមេរិកនិងកូរ៉េខាងត្បូងបានបញ្ជាក់ពីការត្រៀមខ្លួនក្នុងតភ្ជាប់ចរចាឡើងវិញជាមួយ ស.ប.ប កូរ៉េ ស្តីពីការរំលាយអាវុធនុយក្លេអ៊ែរ

(VOVWORLD) -      នៅក្នុងជំនួបកាលពីថ្ងៃទី ១៩ មិថុនាកន្លងទៅនៅទីក្រុងវ៉ាស៊ីនតោន ប្រទេសអាមេរិក តំណាងពិសេសរបស់អាមេរិកទទួលបន្ទុកបញ្ហា ស.ប.ប កូរ៉េ លោក Stephen Biegun និងសមភាគីកូរ៉េខាងត្បូងលោក Lee Do-hoon បានបញ្ជាក់សារជាថ្មីម្តងទៀតនូវការត្រៀមខ្លួនតភ្ជាប់ចរចាឡើងវិញជាមួយ ស.ប.ប    កូរ៉េ  ស្តីពីការរំលាយអាវុធនុយក្លេអ៊ែរ។
អាមេរិកនិងកូរ៉េខាងត្បូងបានបញ្ជាក់ពីការត្រៀមខ្លួនក្នុងតភ្ជាប់ចរចាឡើងវិញជាមួយ ស.ប.ប កូរ៉េ ស្តីពីការរំលាយអាវុធនុយក្លេអ៊ែរ - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-Un

យោងតាមលោក Biegun បានឲ្យដឹងថា ទ្វារចរចាជាមួយ ស.ប.ប កូរ៉េ នៅតែបើកទូលាយ ហើយអាមេរិកមិនបានកំណត់លក្ខខណ្ឌណាមួយសម្រាប់ការ     តភ្ជាប់កិច្ចចរចាឡើងវិញនោះទេ។ លោក Biegun បានបន្តទៀតថា អាមេរិកបានត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាអំពីរាល់កិច្ចសន្យាដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប កូរ៉េនៅសឹង្ហបុរីនៅពេលដែល កិច្ចចរចារថ្នាក់ជំនាញជាមួយស.ប.ប កូរ៉េ ត្រូវបានតភ្ជាប់ឡើងវិញផងដែរ។ ទន្ទឹមនឹងនេះដែរ លោក Lee Do-hoon តំណាងពិសេសកូរ៉េខាងត្បូងទទួលបន្ទុកបញ្ហាសន្តិភាពនិងសន្តិសុខនៅលើឧបទ្វីបកូរ៉េបានសង្កត់ធ្ងន់ថា "ការចរចារមិនមែនជាជម្រើសមួយនោះទេ គឺវាជាប្រការគួរតែធ្វើផងដែរ"។ លោក Lee Do-hoon ក៏បានដាស់តឿនឱ្យស.ប.ប កូរ៉េ ឆ្លើយតបទៅនឹងសំណើរបស់កូរ៉េខាងត្បូងស្តីពីការធ្វើកិច្ចប្រជុំកំពូលអន្តរកូរ៉េថ្មីមួយ មុនពេលប្រធានាធិបតីអាមេរិក លោក Donald Trump ទៅបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូលនាសប្តាហ៍     ក្រោយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ