អាមេរិកនិងជប៉ុនធ្វើសមយុទ្ធរួមនៅសមុទ្រប៉ាស៊ីហ្វិកខាងលិច


អាមេរិកនិងជប៉ុនធ្វើសមយុទ្ធរួមនៅសមុទ្រប៉ាស៊ីហ្វិកខាងលិច - ảnh 1
អាមេរិកនិងជប៉ុនធ្វើសមយុទ្ធរួមនៅសមុទ្រប៉ាស៊ីហ្វិកខាងលិច (VNA)

(VOVworld) – នាថ្ងៃទី ២៣ មេសា កំលាំងការពារឆ្នេរសមុទ្រជប៉ុន (MSDF) បានចាប់ផ្តើមការធ្វើសមយុទ្ធរួមជាមួយក្រុមនាវាចំបាំងរបស់កងទ័ពជើងទឹកអាមេរិក ក្នុងនោះ មាននាវាផ្ទុយន្តហោះនុយក្លេអ៊ែរ USS Carl Vinson។ ការធ្វើ សមយុទ្ធពោលខាងលើប្រព្រឹត្តទៅនៅតំបន់សមុទ្រប៉ាស៊ីហ្វិកខាងលិចនិងអូស បន្លាយក្នុងរយៈពេលប៉ុន្មានថ្ងៃ។ មុននោះ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានឲ្យដឹងថា៖ បន្ទាប់ពីពេលចូលចត់នៅសមុទ្រជប៉ុន ក្រុមនាវាផ្ទុកយន្តហោះនុយក្លេអ៊ែរ USS Carl Vinson នឹងបន្តទៅកាន់ឧបទ្វីបកូរ៉េ។ ទង្វើនេះគឺជាផ្នែកមួយក្នុងកិច្ចសន្យារបស់អាមេរិកស្តីអំពីការប្រគាកស្មារជាមួយបណ្ដាប្រទេសសម្ព័ន្ធមិត្តនៅតំបន់ប៉ាស៊ីហ្វិកពាយព្យ។ ក្រៅពីនោះ នាខែមិថុនាខាងមុខអាមេរិកនិងកូរ៉េខាងត្បូងនឹងធ្វើសមយុទ្ធរួមផងដែរ។ សំដៅសហការក្នុងការទប់ទល់នឹងភាពតានតឹងលើឧបទ្វីបកូរ៉េរដ្ឋមន្ត្រីការបរទេសរបស់អាមេរិកជប៉ុននិងកូរ៉េខាងត្បូងបានរៀបចំផែនការជួបជុំគ្នានាចុងសប្តាហ៍ខាងមុខដើម្បីពិភាក្សអំពីបញ្ហាលើឧបទ្វីបកូរ៉េ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ