អាមេរិកនិងជប៉ុនអះអាងទំនាក់ទំនងសម្ព័ន្ធមិត្ត

អាមេរិកនិងជប៉ុនអះអាងទំនាក់ទំនងសម្ព័ន្ធមិត្ត - ảnh 1
អាមេរិកនិងជប៉ុនអះអាងទំនាក់ទំនងសម្ព័ន្ធមិត្ត (VNA)


(VOVworld) – នាថ្ងៃទី ១ ធ្នូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅអាមេរិក លោក
 Kenichiro Sasae បានឲ្យដឹងថា៖ ក្នុងជំនួបនៅទីក្រុង New York នាខែវិច្ឆិកា
 កន្លងទៅ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងប្រធានាធិបតីជាប់
ឆ្នោត អាមេរិក លោក Donald Trump បានឯកភាពបង្កើនទំនាក់ទំនងសម្ព័ន្ធ
មិត្តទ្វេភាគី ។ ថ្លែងមតិនៅរដ្ឋធានីវ៉ាស៊ីនតោន ឯកអគ្គរដ្ឋទូតជប៉ុន លោក
 Sasae បានឲ្យដឹង ថា៖ ថ្នាក់ដឹកនាំទាងពីររូបនេះបានផ្លាស់ប្តូរអំពីរាល់បញ្ហា
នៅក្នុងនិងក្រៅប្រទេស ។ ទាក់ទិនដល់ទំនាក់ទំនងអាមេរិក-ជប៉ុន នាថ្ងៃដ
ដែល វិមានបញ្ចកោណបាន ជូនដំណឺងថា៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក
  Ashton Carter នឹងជួបចរចារ ជាមួយសមភាគីជប៉ុន លោក Tomomo Inada
នៅរដ្ឋធានីតូក្យូនាសប្តាហ៍ខាង មុខ។ លោក Carter នឹងជំរុញរាល់អទិភាព
របស់អាមេរិក​ក្នុងនោះមានគោល នយោបាយស្តារតុល្យភាពឡើងវិញទៅ
តំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយបង្កើនកិច្ច សហប្រតិបត្តិការសន្តិសុខទ្វេភាគី
ផងដែរ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត  ក្រុមផ្ទេប្រគល់សិទ្ធិអំណាច
របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានឲ្យដឹង
ថា៖ នាថ្ងៃទី ១ ធ្នូ លោក Trump បានចរចារតាមទូរស័ព្ទជាមួយ នាយក
រដ្ឋមន្ត្រីន័រវ៉ែក លោកស្រី Erna Solberg អំពីទំនាក់ទំនងរវាងប្រទេសទាំង ពីរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ