អាមេរិកនិងអង់គ្លេសកំពុងឆ្ពោះទៅសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយក្រោយពី Brexit

(VOVWORLD) - នាថ្ងៃទី ៣ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានឱ្យដឹងថា រាល់កិច្ចចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិកនិងអង់គ្លេសកំពុងប្រព្រឹត្តទៅជាបណ្តើរៗ។
អាមេរិកនិងអង់គ្លេសកំពុងឆ្ពោះទៅសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយក្រោយពី Brexit - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May

សេចក្តីជូនដំណឹងដូចពោលខាងលើនេះ ត្រូវបាន"ម្ចាស់សេតវិមាន " បានលើកឡើងភ្លាមៗបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ចក្រភពអង់គ្លេសដែលអូសបន្លាយរយៈពេល ៣ ថ្ងៃ ដោយសំដៅទៅលើសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នៅលើបណ្តាញសង្គម Twitter លោក Trump បានអះអាងថា "កិច្ចព្រមព្រៀងពាណិជ្ជកម្មធំមួយ អាចសម្រេចបាននៅពេលដែលចក្រភពអង់គ្លេសរួចផុតពីការចាប់បង្ខំផងដែរ "។ លោក Trump បន្តទៀតថាលោកគាំទ្រ Brexit មួយដោយមិនជះឥទ្ធិពលលើស្ថិរភាពហិរញ្ញវត្ថុនិងសេដ្ឋកិច្ចសកលលោក ខណៈដែលត្រូវបានធានានូវឯករាជ្យភាពរបស់ចក្រភពអង់គ្លេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ