អាមេរិកនិងអង់គ្លេសបញ្ជាក់ឡើងវិញនូវការសន្យាចំពោះកិច្ចព្រមព្រៀងសន្តិភាពនៅអៀរឡង់ខាងជើង

(VOVWORLD) -  ទីភ្នាក់ងារសារព័ត៌មាន Reuter នៅថ្ងៃទី ១០ មិថុនាបានឲ្យដឹងថា អាមេរិកនិងអង់គ្លេសបានបញ្ជាក់ឡើងវិញនូវការសន្យានឹងសហប្រតិបត្តិការយ៉ាងហ្មត់ចត់ជាមួយភាគីទាំងអស់ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខានៅឆ្នាំ១៩៩៨ ដើម្បីរក្សាសន្តិភាពនៅអៀរឡង់ខាងជើង។

ក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងប្រធានាធិបតីអាមេរិកលោក  Joe Biden នៅថ្ងៃទី១០ មិថុនា ភាគីទាំងពីរបានសង្កត់ធ្ងន់លើការសន្យាចំពោះកិច្ចព្រមព្រៀងដូចពោលខាងលើ ដែលត្រូវបានគេស្គាល់ដល់ជាកិច្ចព្រមព្រៀង Belfast រដ្ឋធានីនៃអៀរឡង់ខាងជើង។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Johnson ក៏បានបញ្ចុះលក្ខណៈខុសប្លែកគ្នា ជាមួយក្រុងវ៉ាស៊ីនតោន អំពីឥទ្ធិពលនៃការចាកចេញពីសហភាពអឺរ៉ុប របស់អង់គ្លេស ឬហៅកាត់ថា Brexit ចំពោះសន្តិភាពនៅអៀរឡង់ខាងជើង ហើយលោកបានសង្កត់ធ្ងន់ថា អាមេរិក អង់គ្លេសនិងសហភាពអឺរ៉ុប "ស្ថិតក្នុងភាពសុខដុមយ៉ាងពេញលេញ" ក្នុងការស្វែងរកដំណោះស្រាយ ដើម្បីការពារកិច្ចព្រមព្រៀងនេះផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ