អាមេរិកបដិសេធព័ត៌មានស្តីពីការបង្កើតសហរដ្ឋប៉ាឡេស្ទីន-ហ្សកដានី

(VOVWORLD) -  នាថ្ងៃទី ២៤ ខែមេសា លោក Jason Greenblatt បេសកជនពិសេសទទួលបន្ទុកតំបន់មជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ហោះនៅលើបណ្តាញសង្គម Twitter ផ្ទាល់ខ្លួនថា លោកបដិសេធនូវព័ត៌មានថា ផែនការសន្តិភាពមជ្ឈិមបូព៌ារបស់អាមេរិកសំដៅទៅបង្កើតជាសហរដ្ឋប៉ាឡេស្ទីន - ហ្ស៊កដានីនិងអ៊ីស្រាអែល។
អាមេរិកបដិសេធព័ត៌មានស្តីពីការបង្កើតសហរដ្ឋប៉ាឡេស្ទីន-ហ្សកដានី - ảnh 1 លោក Jason Greenblatt បេសកជនពិសេសទទួលបន្ទុកតំបន់មជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាមេរិកលោក Donald Trump

នៅក្នុងសេចក្តីអត្ថាធិប្បាយដូចពោលខាងលើនេះ លោក Greenblatt បានសរសេរថា "ព្រះមហាក្សត្រយ៉ូដានី Abdulla ទី២គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អាមេរិក។ ពាក្យចចាមអារាមនៃផែនការសន្តិភាពដែលរួមមានការបង្កើតឡើងសហរដ្ឋមួយរួមមានហ្ស៊កដានី អ៊ីស្រាអែល និងរដ្ឋអំណាចប៉ាឡេស្ទីន ឬទស្សនីយភាពនៃការប្រែប្រួលហ្ស៊កដានីក្លាយទៅជាស្រុកកំណើតរបស់ជនប៉ាឡេស្ទីនគឺមិនត្រឹមត្រូវនៅឡើយទេ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ