អាមេរិកបានអះអាងថាការដកពន្ធគយនឹងក្លាយជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន

(VOVWORLD) - អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence កាលពីថ្ងៃទី ៣ ខែឧសភាបានឲ្យដឹងថាការដកវិធានការពន្ធគយដ៏តឹងតែងរបស់អាមេរិកលើទំនិញរបស់ចិន នឹងក្លាយជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរវាងប្រទេសទាំងពីរ។
អាមេរិកបានអះអាងថាការដកពន្ធគយនឹងក្លាយជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន - ảnh 1 អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence 

លោក Pence បានលើកច្បាស់ថា ប្រធានាធិបតីអាមេរិចលោក Donald Trump នៅតែមានក្តីសង្ឃឹមនៅក្នុងកិច្ចចរចាពាណិជ្ជកម្មនាបច្ចុប្បន្ន ដែលមជ្ឈដ្ឋានមន្រ្តីនៃប្រទេសទាំងពីរបានអះអាងច្រើនលើកច្រើនសារនោះ កំពុងខិតជិតឈានដល់សម្រេចបាននូវលទ្ធផលល្អមួយ។ លោកបន្តទៀតថាការដកពន្ធគយនឹងក្លាយជាផ្នែកមួយនៃយន្តការអនុវត្តភ្លាមៗ ហើយនេះក៏ជាខ្លឹមសារនៃកិច្ចចរចាររវាងភាគីទាំងពីរផងដែរ។ មជ្ឈដ្ឋានមន្រ្តីអាមេរិកនិងចិនគ្រោងនឹងបន្តការចរចាគ្នានៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី ៨ ខែឧសភាខាងមុខទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ