អាមេរិកបានអះអាងសាជាថ្មីម្តងទៀតនូវការត្រៀមខ្លួនជាស្រេវរួមសហការជាមួយស.ប.បកូរ៉េក្នុងការដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី ២ ខែមេសា ក្រសួងការបរទេសអាមេរិកបានអះអាងថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនត្រៀមខ្លូនជាស្រេចបន្តរួមសហការជាមួយទីក្រុងព្យុងយ៉ាងដើម្បីដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរ ស.ប.ប ក្នុងបរិបទដែលការចរចាទ្វេភាគីបានជាប់គាំង។
អាមេរិកបានអះអាងសាជាថ្មីម្តងទៀតនូវការត្រៀមខ្លួនជាស្រេវរួមសហការជាមួយស.ប.បកូរ៉េក្នុងការដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរ - ảnh 1 អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Robert Palladino

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានជាប្រចាំ នៅពេលបានសួរថាតើស.ប.ប កូរ៉េ បានសំដែងនូការយកចិត្តទុកដាក់ក្នុងការធ្វើកិច្ចប្រជុំកំពូលមួយផ្សេងទៀតជាមួយ អាមេរិកក្រោយពីកិច្ចប្រជុំកំពូលលើកទី ២ នៅទីក្រុងហាណូយកាលពីខែកុម្ភៈកន្លងទៅដែរឬទេ អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Robert Palladino បានអះអាងថា "រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានអះអាងសារជាថ្មីម្តងទៀតថា អាមេរិកត្រៀមខ្លួនជាស្រេចបោះជំហានបន្តទៀត ហើយនាបច្ចុប្បន្នគ្មានអ្វីក្រៅពីការអះអាងនោះទេ"។ លោក Palladino ក៏បានសង្កត់ធ្ងន់ថា " យើងខ្ញុំកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ