អាមេរិកប្រកាសនឹងដាក់ទណ្ឌកម្មប្រទេសណាដែលទិញប្រេងពីប្រទេសអ៊ីរ៉ង់

(VOVWORLD) - នាថ្ងៃទី ៩ ខែកញ្ញា រមន្ត្រីរដ្ឋាភិបាលអាមេរិកមួយរូបបានឲ្យដឹងថាថាអាមេ    រិកនឹងបន្តដាក់ទណ្ឌកម្មលើប្រទេសណាដែលទិញប្រេងឬធ្វើពាណិជ្ជកម្មជាមួយកងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់។
អាមេរិកប្រកាសនឹងដាក់ទណ្ឌកម្មប្រទេសណាដែលទិញប្រេងពីប្រទេសអ៊ីរ៉ង់ - ảnh 1អាមេរិកប្រកាសនឹងដាក់ទណ្ឌកម្មប្រទេសណាដែលទិញប្រេងពីប្រទេសអ៊ីរ៉ង់ (រូបថត៖ Reuters )    

ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាននាថ្ងៃទី ៨ ខែកញ្ញា អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកទទួលបន្ទុកភេរវកម្មនិងចារកម្មហិរញ្ញវត្ថុ លោកស្រី Sigal Mandelker បានមានប្រសាសន៍ថានឹងគ្មានប្រទេសណាមួយត្រូវបានលើកលែងពីបញ្ជាហាមឃាត់របស់អាមេរិកទាក់ទងការទិញប្រេងអ៊ីរ៉ង់។ លោកស្រី Sigal Mandelker បានឲ្យដឹងថាសកម្មភាពទិញប្រេងរបស់អ៊ីរ៉ង់ ត្រូវបានថយចុះគួរឲ្យកត់សម្គាល់ដោយសារតែសម្ពាធរបស់សហរដ្ឋអាមេរិក។ ការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់បានធ្លាក់ចុះ ៨០% បន្ទាប់ពីអាមេរិកបានដាក់ទណ្ឌកម្មឡើងវិញក្រោយពីប្រធានាធិបតីអាមេរិកលោក Donald Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលបានចុះហត្ថលេខានាឆ្នាំ ២០១៥។ ការដាក់ទណ្ឌកម្មរបស់ អាមេរិកសំដៅដាក់សម្ពាធលើអ៊ីរ៉ង់ គឺត្រូវទទួលយកការដាក់កំហិតលើសកម្មភាពនុយក្លេអ៊ែរ ព្រមទាំងលុបចោលកម្មវិធីមីស៊ីលផ្លោង និងបញ្ឈប់ការគាំទ្រដល់កម្លាំងផ្ទេរសិទ្ធិនៅតំបន់មជ្ឈឹមបូព៌ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ