អាមេរិកប្រកាសរបាយការណ៍សេដ្ឋកិច្ចជាផ្លូវការបំដូងក្រោមអាណត្តិរបស់ប្រធានាធិបតី D.Trump

(VOVWORLD) - ក្នុងរបាយការណ៍សេដ្ឋកិច្ចជាផ្លូវការដំបូង រដ្ឋអំណាចរបស់ ប្រធានាធិបតីអាមេរិក Donald Trump ព្យាករណ៍ថា៖ ល្បឿនកំណើន សេដ្ឋកិច្ចនៃខឿនសេដ្ឋកិច្ចជួរមុខលើពិភពលោកនេះនឹងទទួលបាន ៣,១% ក្នុងឆ្នាំ ២០១៨ ហើយរក្សាកំរិត ៣% រហូតដល់ឆ្នាំ ២០២០។ 
អាមេរិកប្រកាសរបាយការណ៍សេដ្ឋកិច្ចជាផ្លូវការបំដូងក្រោមអាណត្តិរបស់ប្រធានាធិបតី D.Trump - ảnh 1 អាមេរិកប្រកាសរបាយការណ៍សេដ្ឋកិច្ចជាផ្លូវការបំដូងក្រោមអាណត្តិរបស់ប្រធានាធិបតី D.Trump

(VOVworld) – ក្នុងរបាយការណ៍សេដ្ឋកិច្ចជាផ្លូវការដំបូង រដ្ឋអំណាចរបស់ ប្រធានាធិបតីអាមេរិក Donald Trump ព្យាករណ៍ថា៖ ល្បឿនកំណើន សេដ្ឋកិច្ចនៃខឿនសេដ្ឋកិច្ចជួរមុខលើពិភពលោកនេះនឹងទទួលបាន ៣,១% ក្នុងឆ្នាំ ២០១៨ ហើយរក្សាកំរិត ៣% រហូតដល់ឆ្នាំ ២០២០។ ប្រសិនបើ របាយការណ៍នេះក្លាយទៅជាពិតៗ សេដ្ឋកិច្ចអាមេរិកក្រោមការគ្រប់គ្រងរបស់ ប្រធានាធិបតី Trump នឹងទទួលកំណើនវិជ្ជមានខ្ពស់ជាងកំរិតព្យាករណ៍នៃ ឆ្នាំដំបូងកាន់អំណាចគិតតាំងពីសម័យកាលរបស់អតីតប្រធានាធិបតីអាមេរិក លោក Ronald Reagan។ ប៉ុន្តែ តាមការវាយតំលៃរបស់មជ្ឈដ្ឋានអ្នកជំនាញការ សេដ្ឋកិច្ចអាមេរិកថា៖ ល្បឿនកំណើនសេដ្ឋកិច្ចអាមេរិកមិនអាចទទួលបានកំរិត ស្ថិរភាព ៣% ទេ។ ខណៈពេលនោះ ធនាគារណ៍ទុកបំរុងសហរដ្ឋអាមេរិកបាន ចាត់ទុកថា ល្បឿនកំណើនសេដ្ឋកិច្ចរបស់អាមេរិកក្នុងរយៈពេលយូរអង្វែងអាច ទទួលបាន ១,៨% តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ