អាមេរិកផ្ទេរអ្នកទោសពីពន្ធនាគារ Guantanamo ទៅកាន់ Senegal

អាមេរិកផ្ទេរអ្នកទោសពីពន្ធនាគារ Guantanamo ទៅកាន់ Senegal - ảnh 1
ទិដ្ឋភាពនៃខាងក្រៅពន្ធនាគាររបស់អាមេរិកនៅ Guantanamo (រូបថត៖AFP/TTXVN)

(VOVworld) - សំដៅជំរុញដំណើការបិទទ្វារពន្ធនាគារដែលបង្កភាពចម្រូងចម្រាស
នៅឈូងសមុទ្រ Guantanamo នោះ នាថ្ងៃទី៤ មេសា រដ្ឋាភិបាល អាមេរិកជូនដំណឹង
ថា បានផ្ទេរអ្នកទោសចំនួន២រូបពីមូលដ្ឋានយោធានេះទៅ កាន់សេណេហ្គាល់។រដ្ឋ
មន្រ្តីការបរទេសអាមេរិកលោក John Kerry បានអះអាង ថា វ៉ាស៊ីនតោននឹងដំណើរ
ការបោះជំហានចាំបាច់ដើម្បីកាត់បន្ថយបរិមាណអ្នក ទោសនៅពន្ធនាគារ Guanta-
namo ក៏ដូចជាបិទទ្វារមូលដ្ឋានឃុំខ្លួននេះសំដៅ ការពារសន្តិសុខជាតិ។
ពន្ធនាគារយោធាពោលខាងលើរបស់អាមេរិកត្រូវបានកសាងឡើងកាលពីខែមករា
ឆ្នាំ២០០២ នៅឈូងសមុទ្រ Guantanamo របស់គុយបា ហើយជាទីតាំងឃុំខ្លួនជន
សង្ស័យភេរវករ។គិតតាំងពីឆ្នាំ២០០២មក អ្នកទោសចំនួន៧៩៩រូបត្រូវបានឃុំខ្លួន
នៅទីនេះ។ពន្ធនាគារនេះទទួលរងការថ្កោលទោសយ៉ាងខ្លាំងក្លាពីសាធារណៈអន្តរ
ជាតិអំពីការប្រព្រឹត្តិដ៏សាហាវឃោឃៅចំពោះអ្នកទោស​ ក្នុងនោះមាន អំពើទារុណ
កម្មទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ