អាមេរិកពន្យារពេលតម្លើងពន្ធថ្មីលើទំនិញអេឡិចត្រូនិរបស់ចិន

(VOVWORLD) -ទីផ្សារមូលបត្រនៅអាមេរិកនិងអឺរ៉ុបគឺសុទ្ធតែបានឡើងថ្លៃយ៉ាងខ្លាំងក្លា។
 
អាមេរិកពន្យារពេលតម្លើងពន្ធថ្មីលើទំនិញអេឡិចត្រូនិរបស់ចិន - ảnh 1 កុងតឺន័រដឹកទំនិញនៅអាមេរិក (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ១៣ ខែសីហាតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer បានឲ្យដឹងថារដ្ឋាភិបាលអាមេរិកនឹងផ្អាកការតម្លើងពន្ធ ១០ ភាគរយលើទំនិញអេឡិចត្រូនិកដែលនាំចូលពីប្រទេសចិនរហូតដល់ថ្ងៃទី ១៥ ខែធ្នូខាងមុខ ប៉ុន្តែអាមេរិកនៅតែពន្លឿនផែនការតម្លើងពន្ធលើទំនិញចិន ដែលមានតម្លៃ ៣០០ ពាន់លានដុល្លារអាមេរិកចាប់ពីថ្ងៃទី ១ ខែកញ្ញា ខាងមុខ។

បន្ទាប់ពីការប្រកាសរបស់រដ្ឋាភិបាលអាមេរិកមក ទីផ្សារមូលបត្រនៅអាមេរិកនិងអឺរ៉ុបគឺសុទ្ធតែបានឡើងថ្លៃយ៉ាងខ្លាំងក្លា។ ទង្វើពោលខាងលើបានធ្វើឲ្យវិនិយោគិនមូលបត្រសង្ឈឹមថាអាចបន្ធូរស្រាលស្ថានភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើតមានឡើងរវាងអាមេរិក និងចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ