អាមេរិកព្រមានពីផលវិបាកប្រសិនបើម៉ិកស៊ិកមិនបានអនុវត្តកិច្ចព្រមព្រៀងស្តីពីការធ្វើចំណាកស្រុកទេ

(VOVWORLD) -  នាថ្ងៃទី ៨ ខែមិថុនា ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាក់អំពីកិច្ចព្រមព្រៀងនៅពេលចុងក្រោយ ដើម្បីជៀសវាងការយកពន្ធពីទីក្រុងវ៉ាស៊ីនតោន ប្រសិនបើម៉ិកស៊ិកបង្ហាញពីតួនាទីរបស់ខ្លួននៅក្នុងការរាំងស្កាត់លំហូរនៃជនចំណាកស្រុកឆ្លងកាត់ព្រំដែនផងដែរ។
អាមេរិកព្រមានពីផលវិបាកប្រសិនបើម៉ិកស៊ិកមិនបានអនុវត្តកិច្ចព្រមព្រៀងស្តីពីការធ្វើចំណាកស្រុកទេ - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump 

នៅលើបណ្តាញសង្គម Twitter លោក Trump បានសង្កត់ធ្ងន់ថា"ប្រទេសម៉ិកស៊ិកនឹងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ហើយប្រសិនបើគេធ្វើបានប្រការនេះ វានឹងក្លាយទៅជាកិច្ចព្រមព្រៀងដ៏ជោគជ័យមួយសម្រាប់ទាំងអាមេរិកនិងម៉ិកស៊ិកផងដែរ"។ សេចក្ដីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមន្ត្រីនៃប្រទេសទាំងពីរ សម្រេចបានកិច្ចព្រមព្រៀងស្តីពីការធ្វើចំណាកស្រុក តាមរយៈនោះម៉ិកស៊ិកបានជៀសវាងពីការយកពន្ធលើទំនិញដែលបាននាំចេញទៅកាន់ប្រទេសជិតខាងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ