អាមេរិកមិនបដិសេធនូវលទ្ធភាពធ្វើកិច្ចចរចារអំពីការគ្រប់គ្រងអាវុធជាមួយរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ១៧ ខែមីនា ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក John Bolton បានប្រកាសថា លោកមិនបានបដិសេធនូវលទ្ធភាពធ្វើកិច្ចចរចារថ្មីស្តីអំពីការគ្រប់គ្រងអាវុធរវាងអាមេរិកនិងរុស្ស៊ីនោះទេ ប៉ុន្តែលោកក៏បានស្នើថាចិនគួរតែចូលរួមក្នុងកិច្ចចរចានេះផងដែរ។
អាមេរិកមិនបដិសេធនូវលទ្ធភាពធ្វើកិច្ចចរចារអំពីការគ្រប់គ្រងអាវុធជាមួយរុស្ស៊ី - ảnh 1 អាមេរិកមិនបដិសេធនូវលទ្ធភាពធ្វើកិច្ចចរចារអំពីការគ្រប់គ្រងអាវុធជាមួយរុស្ស៊ី

លោក John Bolton បានលើកច្បាស់ថានាពេលបច្ចុប្បន្ន ប្រទេសចិនកំពុងអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។ នោះគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុដែល អាមេរិកកំពុងស្វែងរកវិធីបង្កើនប្រព័ន្ធការពារមីស៊ីលថ្នាក់ជាតិនៅអាមេរិក។ សម្រាប់រុស្ស៊ីវិញ ការចូលរួមរបស់ចិននៅក្នុងកិច្ចចរចានេះពិតជាសមហេតុសម ផល។ គួរបញ្ជាក់ថា នាថ្ងៃទី ២ ខែកុម្ភៈ អាមេរិកបានឈប់គោរពជាផ្លូវការចំពោះសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) ហើយចាប់ផ្តើមដំណើរការនៃការដកខ្លូនចេញពីសន្ធិសញ្ញានេះផងដែរ។ ដំណើរការនេះនឹងត្រូវបានបង្ហើយក្នុងរយៈពេល ៦ ខែ។ មិនយូរប៉ុន្មានទេ នាថ្ងៃដដែលនេះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាស ថារុស្ស៊ីក៏ឈប់គោរពតាមសន្ធិសញ្ញា INF ដើម្បីឆ្លើយតបទៅនឹងកាយវិការរបស់អាមេរិកវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ