អាមេរិកមានបំណងចង់សហការជាមួយរុស្ស៊ីដើម្បីធ្វើឱ្យស្ថានភាពនៅលីប៊ីប្រកបដោយស្ថេរភាពឲ្យបានឆាប់ៗ

(VOVWORLD) -  សហរដ្ឋអាមេរិកមានបំណងចង់ សហការជាមួយប្រទេសរុស្ស៊ីក្នុងការ ស្វែងរកវិធានការបញ្ចប់ជម្លោះនៅលីប៊ីឲ្យបានឆាប់ៗ។ ការអះអាងពោលខាងលើនេះ ត្រូវបានលើកឡើងដោយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo កាលពីថ្ងៃទី ១១ខែធ្នូ ពោលគឺមួយថ្ងៃបន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគីរុស្ស៊ីលោក Sergei Lavrov ដែលក្នុងនោះទីក្រុងវ៉ាស៊ីនតោនបានក្រើនរំលឹកទីក្រុង     ម៉ូស្គូអំពីបទបញ្ជាមួយស្តីពីការហ៊ុំព័ទ្រសព្វាវុធមួយប្រឆាំងទៅលើលីប៊ីផងដែរ។
អាមេរិកមានបំណងចង់សហការជាមួយរុស្ស៊ីដើម្បីធ្វើឱ្យស្ថានភាពនៅលីប៊ីប្រកបដោយស្ថេរភាពឲ្យបានឆាប់ៗ - ảnh 1 រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo (រូបថត៖ vov.vn)

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការរបស់ក្រសួងការបរទេសអាមេរិកលោក លោក Pompeo បានអះអាងថា៖ «គ្មានដំណោះស្រាយខាងយោធាណាមួយសម្រាប់ការប្រយុទ្ធគ្នានោះទេ» ហើយលោកបានសង្កត់ធ្ងន់ថាអាមេរិក «មានបំណងចង់ឲ្យសហការជាមួយរុស្ស៊ីដើម្បីចរចាគ្នានិងសម្រេចបាននូវគោលដៅដែលអង្គការសហប្រជាជាតិ បាននឹងកំពុងខិតខំប្រឹងប្រែងអនុវត្តឲ្យបានផងដែរ" ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ