អាមេរិករៀបចំផែនការកសាងទីក្រុងជាបណ្ដោះអាសន្នសម្រាប់ជនអន្តោប្រវេសន៍

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump ទើបនឹងបានប្រកាសថា រដ្ឋ អំណាចអាមេរិកកំពុងដំណើរការផែនការកសាងទីក្រុងជាបណ្ដោះអាសន្ន សម្រាប់ជនអន្តោប្រវេសន៍នៅទ្វីបអាមេរិកភាគកណ្ដាលចំនួនរាប់ពាន់នាក់ដែល កំពុងធ្វើដំណើរឆ្លងកាត់មិចស៊ីកូដើម្បីទៅកាន់អាមេរិក។
ឆ្លើយសម្ភាសន៍ទីភ្នាក់ ងារសារព័ត៌មាន Fox News នាថ្ងៃទី២៩ ខែតុលា លោក Trump បានអោយដឹងថា អាមេរិកនឹងកសាងទីក្រុងជាបណ្ដោះអាសន្នខាងលើដោយតង់តែប៉ុណ្ណោះ មិន មែនជាការកសាងសំណង់ស្ថាបត្យកម្មក្នុងតម្លៃឡើងដល់ទៅរាប់រយលានដុល្លា អាមេរិកនោះទេ។ ប្រសិនបើជនអន្តោប្រវេសន៍ណាស្នើសុំសិទ្ធិជ្រកកោនមិនបាន គឺគេត្រូវចេញពីទីក្រុងនេះ។ សេចក្ដីប្រកាសខាងលើត្រូវបានធ្វើឡើងក្នុងបរិបទ ដែលវិមានបញ្ចកោនបានដាក់ពង្រាយទាហានប្រមាណ៥២០០នាក់ទៅពង្រឹង សន្តិសុខនៅព្រំដែនជាប់នឹងប្រទេសមិចស៊ីកូ។ តាមការប៉ាន់ស្មានថា មានជន អន្តោប្រវេសន៍ប្រមាណជាង៨០០០នាក់ ដែលចេញដំណើរពីទីរួមខេត្ត San Pedro Sula នៃប្រទេស ហុងឌូរ៉ាស ឆ្លងកាត់ដែនដីហ្គាតេម៉ាឡា ហើយកំពុង ត្រូវបានកងកម្លាំងសន្តិសុខព្រំដែនមិចស៊ីកូរារាំងនៅចក្រទ្វារព្រំដែនប៉ែកខាងត្បូងប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ