អាមេរិកលើកសំណើរការលើកលែងពន្ធចំពោះទំនិញទេសចរណ៍ដែលផលិតនៅកម្ពុជា


អាមេរិកលើកសំណើរការលើកលែងពន្ធចំពោះទំនិញទេសចរណ៍ដែលផលិតនៅកម្ពុជា - ảnh 1
អាមេរិកលើកសំណើរការលើកលែងពន្ធចំពោះទំនិញទេសចរណ៍ដែលផលិតនៅកម្ពុជា (Image: VNA)

(VOVworld) – ក្នុងសេចក្តីប្រកាសមួយនាពេលថ្មីៗនេះ  ឯកអគ្គរដ្ឋទូតអាមេរិក
ប្រចាំនៅ កម្ពុជាបានឲ្យដឹងថា៖ យោងតាមការផ្លាស់ប្តូរថ្មីក្នុងប្រព័ន្ធអាទិភាពរបស់
អាមេរិក (GPS) បណ្ដាមុខទំនិញបំរើទេសចរណ៍ដូចជា បាឡូ វ៉ាលី កាបូប ដែលត្រូវ
បានផលិតនៅកម្ពុជា អាចនឹងមិនត្រូវបានហូតពន្ធនាំចេញទៅផ្សារអាមេរិកទេ។
 រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្ដិ បានឲ្យដឹងថា៖ ការផ្តើម
ឡើងលើកលែងពន្ធនេះរបស់អាមេរិកអាចបើក ចេញទីផ្សារថ្មីទាំងស្រុងសំរាប់
អ្នកនាំចេញរបស់កម្ពុជា ព្រមទាំង បង្កើតឡើងការងារធ្វើសំរាប់ ពលកររាប់ពាន់
នាក់នៅប្រទេសនេះ​ផងដែរ។ លោកក៏បានលើកទឹកចិត្តមជ្ឈដ្ឋានផលិតកម្ម
កម្ពុជាឆ្លៀតយកឱកាសនេះសម្បូរបែបភាវូបនីយកម្មខឿនសេដ្ឋកិច្ចរបស់
ប្រទេសជាតិ ជំរុញ​កំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ។ ទន្ទឹមនឹងនោះ
ការផ្តើមឡើងនេះគឺជាឱកាសល្អ សំរាប់កម្ពុជាជំរុញការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្ម
តម្បាញកាត់ដេរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ