អាមេរិកវាយតម្លៃខ្ពស់ចំពោះកិច្ចចរចាពាណិជ្ជកម្មជាមួយចិន

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin បានឲ្យដឹងកាលពីថ្ងៃទី ១ ខែឧសភាថា រូបលោកនិងតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានមាន “កិច្ចចរចាប្រកបដោយប្រសិទ្ធភាព” ជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក Liu  He នៅទីក្រុង ប៉េកាំងនៃប្រទេសចិន ក្នុងថ្ងៃដដែល។

អាមេរិកវាយតម្លៃខ្ពស់ចំពោះកិច្ចចរចាពាណិជ្ជកម្មជាមួយចិន - ảnh 1 ឧបនាយករដ្ឋមន្ត្រីចិនលោក Liu Hac (ទីបួនស្តាំ) និងតំណាងពាណិជ្ជកម្មអាម៉េរិកលោក Robert Lighthizer (ទីបួន ឆ្វេង) ជាមួយលោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ (ទីបី ឆ្វេង) នៅឯកិច្ចចរចាពាណិជ្ជកម្មនៅវ៉ាស៊ីនតោនឌីស៊ី នាថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០១៩ (ប្រភព: AFP / TTXVN)

មន្រ្តីក្នុងកិច្ចចរចានេះទាំងអាមេរិកនិងចិន មិនបាននាំចេញនូវសេចក្តីថ្លែងការណ៍ណាមួយ ចំពោះសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចចរចាលើកទី ១០ ដែលអូសបន្លាយរយៈពេលជាច្រើនម៉ោងនោះឡើយ។ នេះគឺជាវង់ចរចាពាណិជ្ជកម្មថ្មីបំផុត ដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្ម រវាងមហាអំណាចនាំមុខទាំងពីរលើពិភពលោក។ តាមគម្រោង ឧបនាយករដ្ឋមន្ត្រីចិន លោក Liu Hac នឹងដឹកនាំគណៈប្រតិភូចិន ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីអនុវត្តន៍កិច្ចចរចាបន្ថែមទៀត ដែលចាប់ផ្តើមពីថ្ងៃទី ៨ ខែឧសភា ខាងមុខ។

មុននេះ នៅក្នុងសន្និសីទកាសែតដែលប្រព្រឹត្តទៅនាថ្ងៃទី ៣០ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានអះអាងថា ការចរចាររវាងភាគីទាំងពីរ បានសម្រេចនូវវឌ្ឍនភាពជាក់ស្តែងច្រើន។ ថ្វីត្បិតដូច្នេះក៏ដោយ លោកសង្ឃឹមថា ឈរលើមូលដ្ឋាននៃមនសិការដ៏សំខាន់ៗរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរនោះ គណៈប្រតិភូនៃភាគីទាំងពីរ នឹងធ្វើសកម្មភាពរួមដើម្បីឈានទៅរកកិច្ចព្រមព្រៀងមួយដែលមានផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ លើមូលដ្ឋានគោរពគ្នាទៅវិញទៅមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ