អាមេរិកសន្យាធានាឧត្តមភាពខាងយោធារបស់អ៊ីស្រាអែលនៅមជ្ឈឹមបូព៌ា

(VOVWORLD) - នៅចំពោះមុខការព្រួយបារម្ភរបស់អ៊ីស្រាអែល អំពីការលក់យន្តហោះ ប្រភេទ F-35s ទៅឱ្យប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្រសួងការពារជាតិអាមេរិកបានអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយគាំទ្រដល់អ៊ីស្រាអែលក្នុងការរក្សាបាននូវឧត្តមភាពប្រកួតប្រជែងខាងយោធានៅក្នុងតំបន់មជ្ឈឹមបូព៌ា។
អាមេរិកសន្យាធានាឧត្តមភាពខាងយោធារបស់អ៊ីស្រាអែលនៅមជ្ឈឹមបូព៌ា - ảnh 1 រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Mark Esper (ឆ្វេង) នៅក្នុងពិធីទទួលបដិសណ្ឋារកិច្ចសមភាគីអ៊ីស្រាអែលរបស់លោក Benny Gantz (ស្តាំ) នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២០  (រូបថត៖ AFP / TTXVN)

ថ្លែងមតិកាលពីថ្ងៃទី ២២ ខែកញ្ញា នៅក្នុងជំនួបពិភាក្សាជាមួយសមភាគីអ៊ីស្រា  អែល លោក Benny Gantz នៅមន្ទីរបញ្ចកោណ រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Mark Esper បានសង្កត់ធ្ងន់ថា “ផ្ទាំងថ្មដ៏ធំសម្បើម” នៅក្នុងទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ គឺដើម្បីការពារឧត្តមភាពខាងយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់។

លោកបានអះអាងថា អាជ្ញាធរអាមេរិកបានសន្យា ចំពោះប្រការនេះ ហើយមន្ទីរបញ្ចកោណ នឹងខិតខំប្រឹងប្រែងដើម្បីប្រការនេះផងដែរ។ លោករដ្ឋមន្រ្តី Esper បានប្រកាសថាក្រសួងការពារជាតិនឹងបន្តគាំទ្រដល់គោលនយោបាយជាយូរអង្វែងរបស់សហរដ្ឋអាមេរិក ដើម្បីធានាសន្តិសុខរបស់  អ៊ីស្រាអែលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ