អាមេរិកស្នើឲ្យរៀបចំកិច្ចប្រជុំកំពូលដោយផ្ទាល់ជាលើកដំបូងនៃក្រុមប្រទេសទាំង៤ Quad

(VOVWORLD) - កិច្ចប្រជុំកំពូលនេះប្រព្រឹត្តទៅក្រោយពីកិច្ចប្រជុំកំពូលលើកដំបូងនៃក្រុម Quad ដែល បានរៀបចំឡើងតាមប្រព័ន្ធវីដេអូកាលពីខែមីនាឆ្នាំ២០២១។ 
អាមេរិកស្នើឲ្យរៀបចំកិច្ចប្រជុំកំពូលដោយផ្ទាល់ជាលើកដំបូងនៃក្រុមប្រទេសទាំង៤ Quad - ảnh 1ថ្នាក់ដឹកនាំក្រុម Quad គ្រោងនឹងជួបប្រជុំដោយផ្ទាល់នៅខែកញ្ញា។ (រូបថត៖ PTI)
នៅថ្ងៃទី១៨ ខែកក្កដា ទីភ្នាក់ងារសារព័ត៌មាន Kyodo (ជប៉ុន) បានដកស្រង់ ប្រភពព័ត៌មានការទូតឲ្យដឹងថា រដ្ឋអំណាចប្រធានាធិបតីអាមេរិក Joe Biden បានស្នើ ឲ្យរៀបចំកិច្ចប្រជុំកំពូលដោយផ្ទាល់ជាលើកដំបូងនៃក្រុម “ប្រទេសទាំង៤” Quad រួមមាន អាមេរិក អូស្ត្រាលី ជប៉ុននិងឥណ្ឌា នៅរដ្ឋធានីវ៉ាស៊ីនតោណនៅចុងខែកញ្ញាខាងមុខ។ កិច្ចប្រជុំកំពូលនេះប្រព្រឹត្តទៅក្រោយពីកិច្ចប្រជុំកំពូលលើកដំបូងនៃក្រុម Quad ដែល បានរៀបចំឡើងតាមប្រព័ន្ធវីដេអូកាលពីខែមីនាឆ្នាំ២០២១។ កិច្ចប្រជុំខាងមុខនឹងពង្រឹង សាមគ្គីភាពរបស់ប្រទេសទាំង៤ក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ