អាមេរិកអាចប្រកាសផែនការសន្តិភាព មជ្ឈឹមបូព៌ាមុនថ្ងៃទី ១៧​ ខែកញ្ញា

(VOVWORLD) -អាមេរិកបានប្រកាសផ្នែកសេដ្ឋកិច្ចនៃផែនការសន្តិភាពមជ្ឈឹមបូព៌ាដោយផ្ដោតសំខាន់លើកញ្ចប់វិនិយោគទុនចំនួន ៥០ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១០ ឆ្នាំ សម្រាប់ទឹកដីប៉ាឡេស្ទីនផងដែរ។
អាមេរិកអាចប្រកាសផែនការសន្តិភាព មជ្ឈឹមបូព៌ាមុនថ្ងៃទី ១៧​ ខែកញ្ញា - ảnh 1 បេសកជនពិសេសអាមេរិកទទួលបន្ទុកតំបន់ មជ្ឈឹមបូព៌ាលោក Jason Greenblatt  (រូបថត: timesofisrael.com)

នាថ្ងៃទី ៨ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានដកស្រង់សម្ដីរបស់បេសកជនពិសេសអាមេរិកទទួលបន្ទុកតំបន់ មជ្ឈឹមបូព៌ាលោក Jason Greenblatt ថា អាមេរិកអាចសម្រេចចិត្តប្រកាសផ្នែកនយោបាយនៃផែនការសន្តិភាពមជ្ឈឹមបូព៌ា សំដៅដោះស្រាយ ជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីនមុនពេលអ៊ីស្រាអែលបានរៀបចំការបោះឆ្នោតរដ្ឋសភាលើកទីពីរនាថ្ងៃទី ១៧ ខែកញ្ញាខាងមុខ។ ក្នុងបទសម្ភាសន៍ជាមួយការសែត ប៉ាឡេស្ទីន Al-Ayyam លោក Greenblatt បានលើកច្បាស់ថា៖ "យើងកំពុងត្រិះរិះអំពីការបោះឆ្នោតនៅអ៊ីស្រាអែលដើម្បីសម្រេចថាតើចាំចាច់ត្រូវប្រកាសផ្នែកនយោបាយនៃផែនការនេះមុនឬក្រោយការបោះឆ្នោត ក៏ដូចជាមុនឬក្រោយពេល ដែលអ៊ីស្រាអែលមានរដ្ឋាភិបាលថ្មី "។

ក្នុងឱកាសនៃកិច្ចប្រជុំអន្តរជាតិដោយប្រធានបទ "ពីសន្តិភាពដល់វិបុលភាព" នៅបារ៉ែនកាលពីខែមិថុនាកន្លងទៅនោះ អាមេរិកបានប្រកាសផ្នែកសេដ្ឋកិច្ចនៃផែនការសន្តិភាពមជ្ឈឹមបូព៌ាដោយផ្ដោតសំខាន់លើកញ្ចប់វិនិយោគទុនចំនួន ៥០ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១០ ឆ្នាំ សម្រាប់ទឹកដីប៉ាឡេស្ទីនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ