អាមេរិកអបអរសាទរចំពោះវិវឌ្ឍន៍វិជ្ជមានក្នុងកិច្ចចរចារជាមួយតាលីបង់

(VOVWORLD) -    នាថ្ងៃទី២៦ ខែមករា បេសកជនពិសេសអាមេរិកទទួលបន្ទុកការសម្រុះសម្រួលអាហ្គានីស្ថាន លោក Zalmay Khalilzad បានអបអរសាទរចំពោះ «ការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់» ក្នុងដំណើរការចរចារជាមួយក្រុមឧទ្ទាម តាលីបង់ សំដៅស្វែងរកនូវដំណោះស្រាយបញ្ចប់សង្គ្រាមនៅប្រទេសអាហ្គានីស្ថាន។
អាមេរិកអបអរសាទរចំពោះវិវឌ្ឍន៍វិជ្ជមានក្នុងកិច្ចចរចារជាមួយតាលីបង់ - ảnh 1 បេសកជនពិសេសអាមេរិកទទួលបន្ទុកការសម្រុះសម្រួលអាហ្គានីស្ថាន លោក Zalmay Khalilzad 

ថ្លែងមតិនៅលើបណ្តាញសង្គម Twitter បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចក្នុងរយៈពេល ៦ថ្ងៃ សំរាប់ការចរចារជាមួយតាលីបង់នៅកាតា លោក Khalilzad ក៏បានឲ្យដឹងថា ដំណើរការចរចារជាមួយតាលីបង់នៅតែបន្ត និងគ្មានអ្វីដែលធានាយ៉ាងច្បាស់លាស់នោះឡើយ។ យោងតាមលោក Khalilzad បានឲ្យដឹងថា រាល់កិច្ចព្រមព្រៀងណាមួយក៏ត្រូវបានរួមបញ្ចូលកិច្ចសន្ទនារវាងតាលីបង់ និងរដ្ឋាភិបាលអាហ្គានីស្ថាន។ គួរបញ្ជាក់ថា មុននោះ មានប្រភពព័ត៌មានពីកម្លាំងតាលីបង់កាលពីថ្ងៃទី២៦ខែមករា បានឲ្យដឹងថា តំណាងចរចារនៃក្រុមនេះ និង មន្ត្រីអាមេរិក បានបញ្ចប់ការចរចារគ្នាថ្មីនៅប្រទេសកាតា។ តាមនោះ ភាគីទាំងពីរបានបង្ហើយបទបញ្ញត្តិទាំងអស់ ដែលមាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាពសំដៅបញ្ចប់ជំលោះអស់រយៈពេល ១៧ឆ្នាំនៅប្រទេសអាហ្គានីស្ថានផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ