អ៊ុយក្រែន៖ កើតឡើងការបាញ់កាំភ្លើងតម្រង់ទៅលើអ្នកសង្កេតការណ៍ OSCE នៅតំបន់ភាគខាងកើត

អ៊ុយក្រែន៖ កើតឡើងការបាញ់កាំភ្លើងតម្រង់ទៅលើអ្នកសង្កេតការណ៍ OSCE នៅតំបន់ភាគខាងកើត - ảnh 1
អ្នកសង្កេតការណ៍ OSCE (រូបថត៖Reuters)

(VOVworld) - អ្នកសង្កេតការណ៍របស់អង្គការសន្តិសុខនិងសហប្រតិបតិ្តការអឺរ៉ុប
(OSCE) នាថ្ងៃទី១៧ មករា​បានឲ្យដឹងថា ក្រុមរថយន្តរបស់គេទទួលរងការបាញ់
កាំភ្លើងម្ដងទៀតនៅតំបន់ភាគខាងកើតអ៊ុយក្រែន បើទោះបីជាបទឈប់បាញ់នៅ
 Donbass នៅតែចូលជាធរមានក្ដី។ការវាយប្រហារនេះមិនបង្កើតការស្លាប់និងរង
របួសទេ ប៉ុន្តែបានបំផ្លាញរយយន្តរបស់ក្រុមអ្នកសង្កេតការណ៍។ប្រធានក្រុមអ្នក
សង្កេតការណ៍ Ertugrul Apakan បានហៅរឿងហេតុនេះគឺមិនអាចទទួលយក បាន
ឡើយ។រីឯកងទ័ពអ៊ុយក្រែននិងកងកម្លាំងដណ្ដើមឯករាជ្យនៅភាគខាងកើត
អ៊ុយក្រែននាបច្ចុប្បន្នសុទ្ធតែចោទប្រកាន់គ្នាពីការរំលោភបទឈប់បាញ់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ