អ៊ុយក្រែនចាប់ផ្តើមរៀបចំឲ្យការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់

អ៊ុយក្រែនចាប់ផ្តើមរៀបចំឲ្យការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់ - ảnh 1
នាយករដ្ឋមន្ត្រីបណ្តោះអាសន្នអ៊ុយក្រែន លោក Oleksandr Turchinov (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៤ កុម្ភៈ ទោះមីជាសមាជិកសភាជាច្រើននាក់របស់
គណៈបក្ស “បណ្ដាតំបន់” មិនចូលរួមសម័យប្រជុំពេញអង្គរក្តី ប៉ុន្តែ រដ្ឋសភា
អ៊ុយក្រែនបានអនុម័តលើសេចក្តីសម្រេចអំពីការចំណាយចំនួនប្រាក់ ២ ពាន់
លាន grivna (ជិតនឹង ២១៨ លាន ដុល្លាអាមេរិក) សំរាប់ការបោះឆ្នោតប្រធានា
ធិបតីមុនកាលកំណត់នាថ្ងៃទី ២៥ កុម្ភៈ។ តាមសេចក្តីសម្រេចទាក់ទិនដែលបាន
ស្ថាប័ននិតិបញ្ញត្តិអ៊ុយក្រែនបានអនុម័តមុននោះ គិតតាំងពីថ្ងៃទី ២៥ កុម្ភៈ អ្នកនយោបាយទាំងអស់ដែលមានគោលបំណងឈរឈ្មោះជាបេក្ខជនអាច
ជូនពាក្យឡើងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងបង់ចំនួនប្រាក់
គាំពារ ២៨០ ពាន់ដុល្លាអាមេរិក។ ពេលវេលាសំរាប់ការដាក់ពាក្យនឹងអស់សុព
លភាពនាថ្ងៃទី ៣០ មិនា។ យុទ្ធនាការចលនាសម្លេងគាំទ្រនឹងចាប់ផ្តើមពីថ្ងៃទី
៣០ មេសា ដល់ថ្ងៃទី ២៣ ឧសភា។ លទ្ធផលនៃការបោះឆ្នោតនឹងត្រូវបានប្រកាស
មុនថ្ងៃទី ៤ មិថុនា។ ក៏ក្នុងសម័យ ប្រជុំលើកនេះ សមាជិកសភាអ៊ុយក្រែនក៏បាន បោះឆ្នោតបញ្ឈប់ដំណែងចៅក្រមនៃតុលាការដ្ឋធម្មនុញ្ញចាត់តាំងអ្នកប្រមុខធនាគារ
ជាតិអ៊ុយក្រែនជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ