អ៊ីរ៉ាក់ចាប់ផ្តើមយុទ្ធនាការស្វែងរកចាប់ខ្លួនមុខសញ្ញា IS

(VOVWORLD) -លោក Haider al-Abadi បានបញ្ជាឲ្យបើកយុទ្ធនាការស្វែងរកចាប់ខ្លួន មុខសញ្ញា មួយចំនួន នៃអង្គការរដ្ឋឥស្លាមស្វ័យប្រកាស។
អ៊ីរ៉ាក់ចាប់ផ្តើមយុទ្ធនាការស្វែងរកចាប់ខ្លួនមុខសញ្ញា IS - ảnh 1កងកម្លាំងអ៊ីរ៉ាក់នៅក្នុងយុទ្ធនាការប្រឆាំងភេរវកម្មមួយ  (រូបថត: AFP / TTXVN) 

នាថ្ងៃទី ២៨ មិថុនា យករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Haider al-Abadi បានបញ្ជាឲ្យបើកយុទ្ធនាការស្វែងរកចាប់ខ្លួន មុខសញ្ញា មួយចំនួន នៃអង្គការរដ្ឋឥស្លាមស្វ័យប្រកាស នៅភាគកណ្តាល ប្រទេសនេះ បន្ទាប់ពីមានការវាយប្រហារនិងការចាប់ពង្រត់ ដោយ IS បណ្ដាឡើង។ លោក Haider al-Abadi បានបញ្ជាឲ្យទីភ្នាក់ងារប្រឆាំងភេរវកម្ម (CTS) របស់ អ៊ីរ៉ាក់ ដើម្បីអនុវត្តន៍យុទ្ធនាការតម្រង់លើ IS  ដែលជាអង្គការ នៅពីក្រោយការសម្លាប់និងការចាប់ពង្រត់ជនស៊ីវិលនិងទីភ្នាក់ងារសន្តិសុខរាប់សិបនាក់ ក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ។

នាថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Haider al-Abadi បានបញ្ជាឲ្យប្រហារជីវិតភ្លាមមួយរំពេចចំពោះក្រុមជ្រុលនិយមមួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ