អ៊ីរ៉ាក់មានប្រធានាធិបតីថ្មី

(VOVWORLD) -លោក Barham Salih អ្នកនយោបាយជើងចាស់ជាជនជាតិ ឃឺដមួយរូប  បានប្រកាសថា ថ្ងៃនេះគឺជាថ្ងៃដែលមិនអាចបំភ្លេចបានសម្រាប់ប្រទេសអ៊ីរ៉ាក់ឡើយ។ លទ្ធិប្រជាធិបតេយ្យនិយមទទួលបានជ័យជំនះ។
អ៊ីរ៉ាក់មានប្រធានាធិបតីថ្មី - ảnh 1រដ្ឋាភិបាលអ៊ីរ៉ាក់បានបោះឆ្នោតជ្រើសតាំងលោក Barham Salih ជាប្រធានាធិបតីថ្មី។ រូបថត: រ៉យទ័រ 

នាថ្ងៃទី ២ ខែតុលា រដ្ឋសភាអ៊ីរ៉ាក់បានបោះឆ្នោតជ្រើសតាំងអ្នកនយោបាយជើងចាស់ជាជនជាតិ ឃឺដ មួយរូប គឺ លោក Barham Salih ជាប្រធានាធិបតីនៃប្រទេសខ្លួន។ តាមទូរទស្សន៍រដ្ឋបានឲ្យដឹងថាសមាជិកសភាលោក Rebwar Taha នៃសម្ព័ន្ធគណបក្សស្នេហាជាតិជនជាតិឃឺដ ដែលបានជ្រើសតាំងលោក Barham Salih បានប្រកាសថា ថ្ងៃនេះគឺជាថ្ងៃដែលមិនអាចបំភ្លេចបានសម្រាប់ប្រទេសអ៊ីរ៉ាក់ឡើយ។ លទ្ធិប្រជាធិបតេយ្យនិយមទទួលបានជ័យជំនះ។ លោក Salih ទទួលបានសម្លេងឆ្នោតគាំទ្រចំនួន ២១៩ សន្លឹក។

ចាប់តាំងពីពេលថ្នាក់ដឹកនាំលោក Saddam Husseim ត្រូវផ្តួលរំលំកាលពីឆ្នាំ២០០៣ មក រដ្ឋអំណាចនៅអ៊ីរ៉ាក់ត្រូវបានបែងចែកស្មើគ្នាឲ្យក្រុមជាតិសាសន៍ធំបំផុតនៅប្រទេសនេះ។ ដូច្នេះ នាយករដ្ឋមន្រ្តីតែងតែជាជនឥស្លាមនិកាយ Shiite ប្រធានរដ្ឋសភា ជាជនឥស្លាមនិកាយ Sunni ហើយប្រធានាធិបតីតំណាងឱ្យជនជាតិឃឺដផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ