អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរអ្នកទោសជាមួយអាមេរិក

(VOVWORLD) - ទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសយ៉ាងពេញលេញជាមួយទីក្រុងវ៉ាស៊ីនតោនដោយគ្មានលក្ខខណ្ឌ ប៉ុន្តែរដ្ឋអំណាចអាមេរិកមិនទាន់ឆ្លើយតបនឹងការអំពាវនាវរបស់អ៊ីរ៉ង់នៅឡើយ។
អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរអ្នកទោសជាមួយអាមេរិក - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Ali Rabiee  (រូបថត៖ Reuters)

 

នាថ្ងៃទី ១០ ខែឧសភា ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA របស់អ៊ីរ៉ង់បានដកស្រង់សម្តីអ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ លោក Ali Rabiee ដែលបានអះអាងថា ទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសយ៉ាងពេញលេញជាមួយទីក្រុងវ៉ាស៊ីនតោនដោយគ្មានលក្ខខណ្ឌ ប៉ុន្តែរដ្ឋអំណាចអាមេរិកមិនទាន់ឆ្លើយតបនឹងការអំពាវនាវរបស់អ៊ីរ៉ង់នៅឡើយ។

មន្ត្រីរូបនោះក៏បានសង្កត់ធ្ងន់ថាមិនចាំបាច់មានប្រទេសទីបីដើម្បីធ្វើជាអ្នកសម្របសម្រួលរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកក្នុងការផ្លាស់ប្តូរអ្នកទោសឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ