អ៊ីរ៉ង់ថ្កោលទោសចំពោះទណ្ឌកម្មថ្មីរបស់អាមេរិក

(VOVWORLD) - អ្នកនាំពាក្យរូបនេះក៏បានសង្កត់ធ្ងន់ថា “ឥឡូវនេះយើងកាន់តែសម្រេចចិត្តការពារសន្លឹកឆ្នោតរបស់ប្រជាជន”។
អ៊ីរ៉ង់ថ្កោលទោសចំពោះទណ្ឌកម្មថ្មីរបស់អាមេរិក - ảnh 1 អ្នកនាំពាក្យក្រុមប្រឹក្សាអាណាព្យាបាលអ៊ីរ៉ង់លោក Abbas Ali Kadkhodaee (រូបថត៖ TTXVN)

នៅថ្ងៃទី ២១ ខែកុម្ភៈ ក្រុមប្រឹក្សាអាណាព្យាបាលអ៊ីរ៉ង់បានថ្កោលទោសចំពោះទណ្ឌកម្មថ្មីរបស់សហរដ្ឋ អាមេ រិកប្រឆាំងនឹងមន្ត្រីអ៊ីរ៉ង់ចំនួន ៥ រូបដែលទទួលបន្ទុកក្នុងការស៊ើបអង្កេតចរិតលក្ខណៈរបស់បេក្ខជននៅក្នុងការបោះឆ្នោតសភារបស់ប្រទេសនេះ ដោយសង្កត់ធ្ងង់ថា ការដាក់ទណ្ឌកម្មនេះបានឲ្យឃើញថាទីក្រុងវ៉ាស៊ីនតោនមើលងាយប្រជាធិបតេយ្យ។ នៅលើបណ្តាញសង្គម Twitter អ្នកនាំពាក្យក្រុមប្រឹក្សាអាណាព្យាបាលអ៊ីរ៉ង់លោក Abbas Ali Kadkhodaee ដែលជាឥស្សរជនម្នាក់ក្នុងចំណោមឥស្សរជនរងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានគូសបញ្ជាក់ថា៖ “តាមរយៈការដាក់ទណ្ឌកម្មខុសច្បាប់ប្រឆាំងនឹងបណ្ដាសមាជិកនៃក្រុមប្រឹក្សាអាណាព្យាបាល រដ្ឋអំណាចអាមេរិកបានបង្ហាញថាមិនមានប្រជាធិបតេយ្យទាំងស្រុងទេ”។ អ្នកនាំពាក្យរូបនេះក៏បានសង្កត់ធ្ងន់ថា “ឥឡូវនេះយើងកាន់តែសម្រេចចិត្តការពារសន្លឹកឆ្នោតរបស់ប្រជាជន”។

មុននោះ រដ្ឋាភិបាលអាមេរិកនាថ្ងៃទី ២០ ខែកុម្ភៈបានជូនដំណឹងអំពីការដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ចំនួន ៥ រូបដោយមូលហេតុ មន្រ្តីទាំងនេះបានគ្រប់គ្រងការបោះឆ្នោតសភានៅអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ