អ៊ីរ៉ង់និងប្រទេសដទៃទៀតចាប់ផ្តើមវង់ចរចាជុំទី ៦

(VOVWORLD) - វង់ចរចាជុំទី ៦ ចាប់ផ្តើមដោយការប្រជុំរបស់ភាគីដែលនៅសេសសល់ក្នុងកិច្ចព្រមព្រៀង រួមមាន អ៊ីរ៉ង់ រុស្ស៊ី ចិន បារាំង អង់គ្លេស អាល្លឺម៉ង់និងសហភាពអឺរ៉ុប (EU)។
អ៊ីរ៉ង់និងប្រទេសដទៃទៀតចាប់ផ្តើមវង់ចរចាជុំទី ៦ - ảnh 1អនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់និងជាប្រធានក្រុមចរចានុយក្លេអ៊ែរគឺលោក Abbas Araqchi (ខាងស្តាំ) នៅឯកិច្ចចរចានៃគណៈកម្មាធិការចម្រុះត្រួតពិនិត្យJCPOA នៅទីក្រុងវីយែនអូទ្រីស។ រូបថត៖ (IRNA/TTXVN)

នាថ្ងៃទី ១២ ខែមិថុនា អ៊ីរ៉ង់និងមហាអំណាចពិភពលោកបានបន្តកិច្ចចរចាលើកទី ៦ នៅរដ្ឋធានីវីយែន នៃប្រទេស អូទ្រីស ស្តីពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលត្រូវបានស្គាល់ថាជា ផែនការសកម្ម ភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) បន្ទាប់ពីអាល្លឺម៉ង់បានអំពាវនាវឱ្យមានការបង្កើនល្បឿននៃការចរចា។ វង់ចរចាជុំទី ៦ ចាប់ផ្តើមដោយការប្រជុំរបស់ភាគីដែលនៅសេស សល់ក្នុងកិច្ចព្រមព្រៀង រួមមាន អ៊ីរ៉ង់ រុស្ស៊ី ចិន បារាំង អង់គ្លេស អាល្លឺម៉ង់និងសហភាពអឺរ៉ុប (EU)។ ប្រតិភូអាមេរិកត្រូវចូលរួមក្នុងកិច្ចចរចាដោយប្រយោល នៅពេលដែលអ៊ីរ៉ង់បានបដិសេធមិនជួបផ្ទាល់។ ប្រេសិតពិសេសរបស់សហភាពអឺរ៉ុបទទួលបន្ទុកសម្របសម្រួល ការពិភាក្សាដើម្បីស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ គឺលោក Enrique Mora បានបង្ហាញនូវគោលបំណងចង់ទទួលបានកិច្ចព្រមព្រៀងមួយនៅក្នុងវង់ចរចានេះ។ ថ្វីត្បិតដូច្នេះក៏ដោយ ប្រេសិតផ្សេងទៀតមានការប្រយ័ត្នប្រយែងជាងមុនដោយចាត់ទុកថាបញ្ហាលំបាកជាច្រើននៅតែមិនទាន់បានដោះស្រាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ