អ៊ីរ៉ង់បដិសេធមិនអនុញ្ញាតឱ្យក្រុមអ្នកត្រួតពិនិត្យរបស់ IAEA ចូលទៅក្នុងទីតាំងនុយក្លេអ៊ែរ

(VOVWORLD) - អគ្គនាយក IAEA បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់អ៊ីរ៉ង់ដែលមិនអនុញ្ញាតឱ្យចូលទៅក្នុងមជ្ឈមណ្ឌល TESA Karaj គឺផ្ទុយពីបទប្បញ្ញត្តិក្នុងកិច្ចព្រមព្រៀងរួម ដែលបានប្រកាសនៅថ្ងៃទី ១២ ខែកញ្ញា។

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) នៅថ្ងៃទី ២៦ ខែកញ្ញា បានឲ្យដឹងថា អ៊ីរ៉ង់មិនអាចគោរពឲ្យបានពេញលេញនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលសម្រេចបានកាលពីពីរសប្តាហ៍មុន ដែលអនុញ្ញាតឱ្យក្រុមអ្នកត្រួតពិនិត្យរបស់ IAEA ដំឡើងឧបករណ៍ឃ្លាំមើលនៅប្រទេសមជ្ឈឹមបូព៌ានេះ។ អគ្គនាយក IAEA បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់អ៊ីរ៉ង់ដែលមិនអនុញ្ញាតឱ្យចូលទៅក្នុងមជ្ឈមណ្ឌល TESA Karaj គឺផ្ទុយពីបទប្បញ្ញត្តិក្នុងកិច្ចព្រមព្រៀងរួម ដែលបានប្រកាសនៅថ្ងៃទី ១២ ខែកញ្ញា។

សេចក្តីថ្លែងការណ៍របស់ IAEA បានបន្ថែមថា ចាប់ពីថ្ងៃទី ២០-២២ ខែកញ្ញា អ៊ីរ៉ង់បានអនុញ្ញាតឱ្យក្រុមអ្នកត្រួតពិនិត្យ IAEA ទទួលឧបករណ៍ឃ្លាំមើលរបស់ទីភ្នាក់ងារនេះ និងជំនួសកាតមេម៉ូរីនៅគ្រប់ទីតាំងចាំបាច់ទាំងអស់នៅអ៊ីរ៉ង់ លើកលែងតែមជ្ឈមណ្ឌល TESA Karaj។ មុននោះ មជ្ឈមណ្ឌលនេះត្រូវបានបំផ្លាញនៅខែមិថុនា ដែលបណ្តាលឱ្យកាមេរ៉ាមួយក្នុងចំណោមកាមេរ៉ាទាំង ៤ របស់ IAEA ដែលបានដំឡើងនៅទីនោះរងការខូចខាត។ IAEA បានស្នើឱ្យអ៊ីរ៉ង់ពន្យល់និងប្រគល់កាតមេម៉ូរីមកវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ