អ៊ីរ៉ង់បានកោះហៅឯកអគ្គរាជទូតអង់គ្លេសដែលពាក់ព័ន្ធនឹងការចាប់ខ្លួននាវាដឹកប្រេងនៅទីក្រុង Gibraltar

(VOVWORLD) - នាថ្ងៃទី ៤ ខែកក្កដា ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសប្រទេសនេះដោយអះអាងថា ប្រទេសនេះបានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅទីក្រុងតេអេរ៉ង់ ដែលទាក់ទងនឹងការ«ចាប់ខ្លួននាវាដឹកប្រេងដោយខុសច្បាប់របស់អ៊ីរ៉ង់» នៅទឹកដី Gibraltar ចំណុះប្រទេសអង់គ្លេស។
អ៊ីរ៉ង់បានកោះហៅឯកអគ្គរាជទូតអង់គ្លេសដែលពាក់ព័ន្ធនឹងការចាប់ខ្លួននាវាដឹកប្រេងនៅទីក្រុង Gibraltar - ảnh 1 អ៊ីរ៉ង់បានកោះហៅឯកអគ្គរាជទូតអង់គ្លេសដែលពាក់ព័ន្ធនឹងការចាប់ខ្លួននាវាដឹកប្រេងនៅសមុទ្រនៃទីក្រុង Gibraltar

នាថ្ងៃដដែលនោះ កងកម្លាំងយោធាជើងទឹកប្រយុទ្ធលើដីគោករបស់អង់គ្លេសបាន     ចាប់នាវាដឹកប្រេងមួយគ្រឿងនៅ Gibraltar ដោយចោទប្រកាន់ថានាវានេះបានរំលោភលើបទបញ្ជាដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប (EU) ចំពោះការដឹកប្រេងទៅកាន់ប្រទេសស៊ីរីផងដែរ។ ទង្វើរនេះត្រូវបានចាត់ទុកថាវាបានធ្វើឲ្យភាពតានតឹងកាន់តែកើនឡើងរវាងអ៊ីរ៉ង់និងប្រទេសលោកខាងលិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ