អ៊ីរ៉ង់ប្រកាសកាលបរិច្ឆេទចំពោះបណ្តាប្រទេសហត្ថលេខីក្នុង JCPOA ដើម្បីការពារកិច្ចព្រមព្រៀងនេះ

(VOVWORLD) - នាថ្ងៃទី ១៤ ខែសីហា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានឲ្យដឹងថាប្រសិនបើទីក្រុងតេអេរ៉ង់ឈានដល់ដំណាក់កាលទី ៣ នៃការកាត់បន្ថយការអនុវត្តកាតព្វកិច្ចរបស់ខ្លួនស្របតាមផែនការសកម្មភាពរួមគ្រុបជ្រុងជ្រោយ (JCPOA) នោះ ប្រទេសហត្ថលេខីក្នុងកិច្ចព្រមព្រៀងនុយក្លែអ៊ែរនេះ នឹងមានរយៈពេល ៦០ ថ្ងៃថែមទៀត ដើម្បីសម្រេចបាននូវតម្រូវការរបស់អ៊ីរ៉ង់និងការពារកិច្ចព្រមព្រៀងនេះផងដែរ។
អ៊ីរ៉ង់ប្រកាសកាលបរិច្ឆេទចំពោះបណ្តាប្រទេសហត្ថលេខីក្នុង JCPOA ដើម្បីការពារកិច្ចព្រមព្រៀងនេះ - ảnh 1  ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani (រូបថត៖ TTXVN)

នៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាលអ៊ីរ៉ង់ លោក Hassan Rouhani បានលើកច្បាស់ថាប្រសិនបើដំណាក់កាលទី ២ បានកន្លងផុតទៅដោយគ្មានលទ្ធផលណាមួយ   នោះទីក្រុងតេអេរ៉ង់នឹងឈានដល់ដំណាក់កាលទី ៣ ហើយនឹងព្យារពេល ៦០ ថ្ងៃថែមទៀតសម្រាប់ភាគីនានា អាចរកដំណោះស្រាយឲ្យបាបសមស្រប ត្រឹមត្រូវ និងមានតុល្យភាព សំដៅដោះស្រាយបញ្ហាទាំងនេះផងដែរ។ លោក Hassan Rouhani ក៏បានសង្កត់ធ្ងន់ថាប្រទេសនេះនៅតែប្តេជ្ញាអនុវត្តតាម JCPOA ព្រមទាំងត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសន្ទនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ