អ៊ីរ៉ង់មិនចូលរួមការធ្វើធម្មយាត្រាទៅទីកន្លែងពិសិដ្ឋ Mecca របស់អារ៉ាប៊ីសាអ៊ូឌីត


អ៊ីរ៉ង់មិនចូលរួមការធ្វើធម្មយាត្រាទៅទីកន្លែងពិសិដ្ឋ Mecca របស់អារ៉ាប៊ីសាអ៊ូឌីត - ảnh 1
អ៊ីរ៉ង់មិនចូលរួមការធ្វើធម្មយាត្រាទៅទីកន្លែងពិសិដ្ឋ Mecca របស់អារ៉ាប៊ីសាអ៊ូឌីត (Image: VNA)

(VOVworld) – នាថ្ងៃទី ២៩ ឧសភា រដ្ឋមន្ត្រីក្រសួងវប្បធម៌អ៊ីរ៉ង់ លោក Ali Jannati
​ បានឲ្យដឹង ថា៖ ប្រជាជននៃប្រទេសនេះនឹងមិនអាចធ្វើធម្មយាត្រាទៅទីកន្លែង
ពិសិដ្ឋ  Mecca ឆ្នាំនេះដោយសារការលំបាកពីភាគីអារ៉ាប់ប៊ីសាអ៊ូឌីត។ មុននោះ
គណៈប្រតិភូមួយរបស់អ៊ីរ៉ង់បានបញ្ចប់ដំណើរទស្សនកិច្ចនៅអារ៉ាប់ប៊ីសាអ៊ូឌីតនា
ថ្ងៃទី ២៧ ឧសភា ដោយមិនទទួលបានលទ្ថផលណាមួយឡើយអំពីការបង្កលក្ខណៈ
សំរាប់ជនធ្វើដំណើរពីអ៊ីរ៉ង់ទៅកាន់ទីកន្លែងពិសិដ្ឋ Mecca នៅអារ៉ាប់ប៊ីសាអ៊ូឌីត
ដែលនឹងចាប់ផ្តើមពីដើមខែ កញ្ញា ខាងមុខ។ តាមក្រសួងការ បរទេសអ៊ីរ៉ង់ថា៖
ការលំបាកពីភាគី Riyadh ទាក់ទិនដល់បញ្ហាជាសារវ័ន្តចំពោះអ្នកធ្វើធម្ម យាត្រា
ជនជាតិអ៊ីរ៉ង់រួមមាន៖ ការផ្តល់លិខិតឆ្លងដែននិងសុវត្ថភាព។ Tehran បានចោទ
 ប្រកាន់ Riyadh អនុវត្តបណ្ដាគោលនយោបាយធ្វើឲ្យភាពតានតឹងក្នុងតំបន់
ឡើងជណ្តើរ។ ក្នុងពេលនោះ Riyadh បានចោទប្រកាន់អ៊ីរ៉ង់នយោបាយភា
វូបនីយកម្មការធម្មយាត្រា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ