អ៊ីរ៉ង់អនុញ្ញាត្តិឲ្យអ្នកស៊ើបអង្កេតកាណាដាទាក់ទងផ្ទាល់ជាមួយយន្តហោះដែលត្រូវបានបាញ់ ទម្លាក់

(VOVWORLD) - ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍កាណាដា (TSB) លោក Kathy Fox បានឲ្យដឹងថា“ មានសញ្ញាជាច្រើនបានសរឲ្យឃើញថា អ៊ីរ៉ង់នឹងអនុញ្ញាតឱ្យ TSB ដើរតួនាទីសកម្មជាងធម្មតា។ ” ។
អ៊ីរ៉ង់អនុញ្ញាត្តិឲ្យអ្នកស៊ើបអង្កេតកាណាដាទាក់ទងផ្ទាល់ជាមួយយន្តហោះដែលត្រូវបានបាញ់ ទម្លាក់ - ảnh 1 ប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍កាណាដា (TSB) លោក Kathy Fox (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

ក្រុមអ្នកស៊ើបអង្កេតជន ជាតិកាណាដាបានទៅកាន់ទីក្រុងតេអេរ៉ង់ នាថ្ងៃទី ១៣ ខែមករា នឹងត្រូវបានអនុញ្ញាតឱ្យទាក់ទង់ផ្ទាល់ជាមួយបំណែកកំទេចកំទី និងប្រអប់ខ្មៅរបស់យន្ត ហោះដឹកអ្នកដំណើរអ៊ុយក្រែនដែលត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលអ៊ីរ៉ង់កាលពីសប្តាហ៍មុន។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌ មានមួយ ប្រធានគណៈ កម្មាធិការសុវត្ថិភាពចរាចរណ៍កាណាដា (TSB) លោក Kathy Fox បានឲ្យដឹងថា “មានសញ្ញាជាច្រើនបានសរឲ្យឃើញថា អ៊ីរ៉ង់នឹងអនុញ្ញាតឱ្យ TSB ដើរតួនាទីសកម្មជាងធម្មតា”។

អ្នកស៊ើបអង្កេតជនជាតិកាណាដាចំនួន ៤ នាក់ត្រូវបានអញ្ជើញមកដល់អ៊ីរ៉ង់ ដើម្បីចូលរួមក្នុងការទាញយកនិងវិភាគលើប្រអប់ខ្មៅថតសម្លេងក្នុងកាប៊ីនបើកបរយន្ត ហោះ និងប្រអប់ខ្មៅទិន្នន័យ។ ក្រុមអ្នកស៊ើបអង្កេតក៏នឹងត្រូវបានអនុញ្ញាតឱ្យទៅកាន់កន្លែងកើតហេតុ និងទាក់ទងផ្ទាល់ជាមួយកម្ទេចកម្ទីយន្តហោះផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ