អ៊ីរ៉ង់អំពាវនាវឲ្យបណ្ដាប្រទេសឥស្លាមបង្កើនកិច្ចសហប្រតិបត្តិការ

(VOVWORLD) -នាថ្ងៃទី ៧ មករា ថ្លែងមតិនៅក្នុងជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិប៉ាគីស្ថានលោក Nasser Khan Janjua នោះ លេខាធិការក្រុមប្រឹក្សាកំពូលអ៊ីរ៉ង់ លោក Ali Shamkhani បានអះអាងថាបណ្ដាប្រទេសឥស្លាមចំបាច់ឆ្ពោះទៅការបង្កើនកិច្ចសហប្រតិបត្តិការ ខណៈដែលស្ថានភាពគោលនយោបាយរបស់អាមេរិកបានបង្កឲ្យមានការបែកបាករវាងបណ្ដាប្រទេសនេះ។
អ៊ីរ៉ង់អំពាវនាវឲ្យបណ្ដាប្រទេសឥស្លាមបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1អ៊ីរ៉ង់អំពាវនាវឲ្យបណ្ដាប្រទេសឥស្លាមបង្កើនកិច្ចសហប្រតិបត្តិការ 

នាថ្ងៃទី ៧ មករា ថ្លែងមតិនៅក្នុងជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិប៉ាគីស្ថានលោក Nasser Khan Janjua នោះ លេខាធិការក្រុមប្រឹក្សាកំពូលអ៊ីរ៉ង់ លោក Ali Shamkhani បានអះអាងថាបណ្ដាប្រទេសឥស្លាមចំបាច់ឆ្ពោះទៅការបង្កើនកិច្ចសហប្រតិបត្តិការ ខណៈដែលស្ថានភាពគោលនយោបាយរបស់អាមេរិកបានបង្កឲ្យមានការបែកបាករវាងបណ្ដាប្រទេសនេះ។ លោក Ali Shamkhani បានលើកច្បាស់ថាការបោកប្រាស់របស់អាមេរិក និងគោលនយោបាយបង្កឲ្យបានការបែកបាករបស់អាមេរិកចំពោះបណ្ដាប្រទេសឥស្លាម ក្នុងនោះ មានទាំងអ៊ីរ៉ង់និងប៉ាគីស្ថាន ហើយទាមទារឲ្យ ប្រទេសនានាបង្កើនកិច្ចសហប្រតិបត្តិការថែមទៀតផងដែរ។

វីឯខ្លួនវិញ ទីប្រឹក្សាសន្តិសុខជាតិប៉ាគីស្ថានលោក Nasser Khan Janju បានឲ្យដឹងថា ប្រទេសឥស្លាមនានាត្រូវប្រុងប្រយ័ត្នចំពោះការប៉ុនប៉ងរបស់បរទេស សំដៅបង្កឡើងការខ្វែងគំនិតគ្នា។ លោក Nasser Khan Janjua ក៏បានអះអាងថាប៉ាគីស្ថាននឹងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងសន្តិសុខជាមួយអ៊ីរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ